បរទេស៖ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ ក្រោយពីតារាចម្រៀងស្រី Jennifer Lopez បានរៀបរាប់ពីរឿងអាក្រក់ ដែលបានកើតឡើង មុនពេលការរៀបការរបស់នាងក្នុងឆ្នាំ ២០០៣ ដែលនាំឱ្យមានការលុបចោលការភ្ជាប់ពាក្យកាលពីមុន ជាមួយស្វាមី លោក Ben Affleck និងធ្វើឱ្យនាងឈឺចាប់ជាច្រើនឆ្នាំ។

Jennifer Lopez និង ស្វាមី Ben Affleck
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈ ភាពយន្តឯកសារមួយ ដែលទើបចេញថ្មីៗ មានចំណងជើងថា «The Greatest Love Story Never Told» តារាចម្រៀងស្រីរូបនេះ បាននិយាយថា៖

Jennifer

មិនត្រឹមតែប៉ុណ្ណោះ លោក Ben Affleck ក៏បញ្ជាក់ដែរថា នៅពេលដែល Jennifer និងលោក បានបែកគ្នាពីមុននោះ រឿងដែលជម្រុញឲ្យមានការបែកគ្នា គឺដោយសារតែ មានមនុស្សយកចិត្តទុកដាក់ច្រើនពេក ចំពោះជីវិតឯកជនរបស់អ្នកទាំងពីរ។ លើសពីនេះ Jennifer Lopez ក៏បានយល់ស្របថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំបន្ទាប់ នាងបានឆ្លងកាត់ការលំបាកជាច្រើន ទាំងបាត់បង់ស្នេហា និងមានអារម្មណ៍ថា បាត់បង់មិត្តល្អបំផុតរបស់នាង ទៀតផង។

Jennifer Lopez និង ស្វាមី Ben Affleck

យ៉ាងណាមិញ នៅក្នុងអំឡុងពេលនៃការសន្ទនារបស់ពួកគេទាំងពីរ Jennifer Lopez និង Ben Affleck បានយល់ព្រមថា ពួកគេទាំងពីរបានអភ័យទោសឱ្យគ្នាទៅវិញទៅមក ចំពោះអ្វីដែលបានកើតឡើងកាលពីអតីតកាល ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez និង ស្វាមី Ben Affleck
Jennifer Lopez និង ស្វាមី Ben Affleck
Jennifer Lopez និង ស្វាមី Ben Affleck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]