កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie គឺជាតារាចម្រៀងដ៏ល្បីរន្ទឺម្នាក់ នៅក្នុងក្រុមចម្រៀងនារី BLACKPINK ហើយថ្មីៗនេះនាងបានប្រកាសបើកផលិតកម្មផ្ទាល់ខ្លួនឈ្មោះ "ODD ATELIER" បន្ទាប់ពីផុតកុងត្រាជាមួយ YG Entertainment រួចមក ដែលនេះធ្វើឲ្យនាងក្លាយជា តារាចម្រៀងផង និង ម្ចាស់ក្រុមហ៊ុនផង។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Jennie បានទម្លាក់ Vlog ថ្មីដែលនាងថតរៀបរាប់ពីសកម្មភាពរយៈពេលមួយថ្ងៃរបស់នាងឬ "A Day in My Life" ចែកជូនអ្នកគាំទ្រដែលចង់ដឹងថាជីវិតនាងរវល់យ៉ាងម៉េចខ្លះ។

Jennie

ក្នុងនោះ នាងបានរៀបរាប់នៅក្នុងវីដេអូថា ដោយសារឥឡូវនេះនាងទទួលថតកម្មវិធី "Apartment 404" គឺមានន័យថានាងត្រូវក្រោកពីព្រឹកខ្លាំងដើម្បីរៀបចំតុបតែងខ្លួន ដោយចាប់ផ្ដើមការថតពីម៉ោង៦ព្រឹក ដល់ម៉ោង៤ល្ងាចទើបចប់។ អំឡុងពេលនៅក្នុងឡាន នាងបាននិយាយថានាងនឹងត្រឡប់ទៅផ្ទះប្ដូរខោអាវសិន ហើយនឹងចូលក្រុមហ៊ុន (ODD ATELIER) និងពិនិត្យឯកសារក្នុងនាមជា CEO បន្ទាប់មកនៅម៉ោង ៨:៤០នាទីយប់ នាងនឹងហៅមិត្តភក្តិមកមើលភាគដំបូងនៃកម្មវិធី "Apartment 404" ដែលបានចាក់ផ្សាយ។ នាងបានបង្ហើបថានាងនឹងឆ្លៀតគេងបាន១ម៉ោងនៅក្នុងឡានទៀតផង។

ក្រោយពីបានឃើញវីដេអូ Vlog របស់នាង អ្នកគាំទ្រមានការកោតសរសើរដែល Jennie មានការប្ដេជ្ញានិងឆន្ទៈក្នុងការបំពេញការងាររបស់នាងមិនថាក្នុងនាមជាតារាចម្រៀង និង CEO៕

Jennie
Jennie
Jennie
រូបភាពពី​​​វីដេអូ Vlog របស់ Jennie
រូបភាពពី​​​វីដេអូ Vlog របស់ Jennie
រូបភាពពី​​​វីដេអូ Vlog របស់ Jennie
រូបភាពពី​​​វីដេអូ Vlog របស់ Jennie
វីដេអូ Vlog របស់ Jennie

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]