អាមេរិក៖ ទំនាក់ទំនងស្នេហាខុសវ័យរវាងតារាស្រីម៉ូដែល Gigi Hadid និងមិត្តប្រុស Bradley Cooper ដែលជាតារាសម្ដែងមានអាយុក្បែរ៥០ឆ្នាំហើយនោះ មើលទៅនៅតែរក្សាភាពផ្អែមល្អែម។
តួយ៉ាង កាលពីថ្ងៃទី២៧ខែកុម្ភៈកន្លងទៅនេះ Gigi បានបណ្ដើរមិត្តប្រុសចេញមកទទួលទានអាហារពេលព្រឹកជុំគ្នា នៅភោជនីយដ្ឋានមួយកន្លែងឈ្មោះថា Breakfast at Salts' Cure ដោយមានមិត្តភក្តិចូលរួមផងដែរ។
ក្នុងរូបភាពដែលចែករំលែកនៅលើបណ្ដាញសង្គម គេមើលឃើញថាអ្នកទាំងពីរបានអង្គុយជាប់គ្នា មើលទៅស្អិតរមួតណាស់ ហើយ Gigi ថែមទាំងបានចាប់ករបស់ Bradley ពីក្រោយនិងឱបស្មា ដែលសុទ្ធសឹងជាកាយវិការបញ្ជាក់ថានាងកំពុងមានក្ដីសុខខ្លាំងប៉ុណ្ណា។
គួរបញ្ជាក់ផងដែរថា អ្នកម្ដាយកូនមួយរូបនេះបានទាក់ទងលោក Bradley Cooper កាលពីខែតុលាឆ្នាំ២០២៣ ដោយគេថតបានថាអ្នកទាំងពីរបានទៅទទួលទានអាហារពេលល្ងាចជាមួយគ្នានៅក្រុងញ៉ូវយ៉ក៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]