កម្សាន្ត៖​ ប្រិយមិត្តច្បាស់ដឹងហើយថា អ្នកនាង ទ្រី ដាណា បានភ្ជាប់ពាក្យជាមួយកម្លោះសង្ហារ លោក រជ្ជសាល កាលពីប៉ុន្មានខែមុនកន្លងទៅនេះ។ ជាពិសេស ភ្ជាប់ពាក្យបានមួយថ្ងៃក៏ប្រកាសថ្ងៃរៀបការតែម្ដង ធ្វើឲ្យមហាជនឆ្ងល់ថាអ្នកទាំងពីរលួចទាក់ទងគ្នាស្ងាត់ៗពីពេលណា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្នោះ ថ្មីៗនេះ រូបនាង បានបង្ហោះសារបង្ហាញអំពីប្រវត្តិស្នេហាកាំរន្ទះ ប្រើរយៈពេលខ្លីប៉ុណ្នោះ មិនទាន់ស្គាល់គ្នាច្បាស់ផង ដឹកដៃគ្នាភ្ជាប់ពាក្យ។ នៅក្នុងនោះ អ្នកនាង បានសរសេររៀបរាប់ថា​ ជួបគ្នាបាន២ថ្ងៃភ្ជាប់ពាក្យ ហើយភ្ជាប់ពាក្យរួចបាន១ថ្ងៃ ប្រកាសថ្ងៃរៀបការ ហើរយការរួចជិត៣ខែ ទើបស្រលាញ់គ្នា មែនទែន។

រូបភាព

ពិតណាស់ ស្ដាប់ទៅពិតជាដូចក្នុងរឿងព្រេងនិទាន ហេតុតែជួបគូពិតទោះទើបតែស្គាល់គ្នាមែន ប៉ុន្ដែទុកចិត្តគ្នាដឹកដៃធ្វើជាគូជីវិតតែម្ដង។ ទន្ទឹមនឹងនេះផងដែរ អ្នកនាង ទ្រី ដាណា និង ស្វាមី បានបង្ហាញរូបភាពជាច្រើនសន្លឹកដ៏ស្រស់ស្អាត ប្រៀបដូចជារូបថ្ងៃមង្គលការ ដែលបានរៀបចំកន្លែងយ៉ាងទាក់ទាញនៅនឹងមាត់ទឹក៕

ប្រភព៖ ទ្រី ដាណា Dana Try

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]