សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទីរសៀល​ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំដង្ហែក្បួន​ ដេីម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៣ ដែលខេត្តសៀមរាប ទទួលបានជ័យលាភី ចំនួន ៤អង្គភាព។

ជាមួយនឹងដង្ហែក្បួនអបអរសាទរជ័យលាភីខាងលេី​ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ សាមីអង្គភាពជ័យលាភី សសយកខេត្ត កាយរិទ្ធិ កាកបាទក្រហមផងដែរ នៅ ដោយចាប់ផ្ដើមចេញដំណើរពីសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប​ នៅតាមតម្រាយផ្លូវ​ ដូចមានក្នុងផែនទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរ​ ដេីម្បីលេីកទឹកចិត្ត​ និងលេីកកម្ពស់ការផ្តល់សេវាធារណៈវិស័យអប់រំ និងវិស័យសុខាភិបាលដែលទទួលបានជ័យលាភីនេះ៕

ប្រភព៖​ រដ្ឋបាលខេត្តសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]