បន្ទាប់ពីទទួលបានការគាំទ្រនិងសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកគាំទ្ររឿងភាគខ្មែររបស់ប៉ុស្តិ៍ ហង្សមាស លើរឿង «បាបប្រពន្ធដើម» វគ្គ2 ដែលមានលាយឡំនឹងសាច់រឿងស្នេហាបែប GL នោះ។ ឥឡូវនេះទូរទស្សន៍ហង្សមាស បានបង្ហាញជាផ្លូវនូវរឿងបន្ទាប់ដែលបន្តរដូវកាលទី2ដូចគ្នាគឺរឿង «កម្មប្រពន្ធចុង» វគ្គ2។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងខ្លីបសម្តាសន៍ខ្លីជាមួយតួអង្គសំខាន់ៗក្នុងរឿង «កម្មប្រពន្ធចុង» វគ្គ2 នេះ ឃើញថាសាច់រឿងគឺកាន់តែក្តៅឡើងហើយអ្វីដែលរឹតតែសំខាន់និងស្មានមិនដល់នោះ គឺរបត់ថ្មីនៅក្នុងវគ្គនេះនឹងមានស្នេហាបែប BL រវាងឪពុកនិងកូនប្រសាប្រុសតែម្តង។

រូបភាព

លោក យ៉ន់ រិទ្ធីយ៉ាន ដែលត្រូវជាតួឪពុកដែលមានស្នេហាជាមួយកូនប្រសាប្រុស បានបកស្រាយយ៉ាងចំៗថា ‘ខ្ញុំពិតជាមានការរារែកក្នុងការចូលរួមសម្តែងដែលមានស្នេហារវាងប្រុសនិងប្រុសបែបនេះ តែដោយសារតែមានការពន្យល់យ៉ាងក្បោះក្បាយពីអ្នកដឹកនាំទើបដាច់ចិត្តសាក’ តារាសម្តែងជើងចាស់រូបសង្ហារូបនេះបានបន្តទៀតថា ‘ក្នុងរឿងនេះមានឈុតស្នេហារវាងខ្ញុំនិងកូនប្រសាប្រុសច្រើនណាស់​ គឺថាឱបរហូតតែម្តង ពេលខ្លះចូលតួពេករកចេញលែងចង់ឃើញ’។ រីឯលោក សន ពិសិដ្ឋ តារាសម្តែងសម្បូរសាច់ដុំធំៗវិញក៏បាននិយាយបែបលេងសើចថា ‘ពេលខ្លះគាត់ចូលតួពេកឡើងខ្ញុំចង់ភ័យ នេះបើថែមតែពីរបីវគ្គទៀតបែបចូលតួរកផ្លូវចេញលែងឃើញហើយ’។

ជាក់ស្តែងចំណែកឯតួអង្គស្រីៗយើងវិញគឺថាម្នាក់ៗគ្រាំគ្រាមិនស្ទើរទេ ដែលអ្នកនាង ខ្លឹម ស្រីគា និងកញ្ញា ម៉ាច ដាវី បានបញ្ជាក់ថាក្នុងវគ្គ2នេះ គឺកាន់តែសាហាវ កាន់តែគ្រាំគ្រាមួយទំហឹងតែម្តង។

គួបញ្ជាក់ផងដែរថា រឿង «កម្មប្រពន្ធចុង» វគ្គ2 និងមានចាក់ផ្សាយជូនទស្សនា លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ចាប់ពីថ្ងៃទី4 ខែ មីនា ឆ្នាំ 2024 នេះតទៅ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់៕

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]