កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ដំណឹងនៃការប្រកាសទាក់ទងគ្នារវាងតារាចម្រៀងស្រី Karina មេក្រុមចម្រៀង aespa ជាមួយនឹងតារាសម្ដែង Lee Jae Wook បានទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ បន្ទាប់ពីសារព័ត៌មាន Dispatch បានទម្លាយរូបភាពដែលពួកគេបានណាត់ចួបគ្នា។

 Lee Jae Wook និង Karina  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយផលិតកម្មទាំងសងខាងបានបញ្ជាក់ថា ពួកគេទាំងពីរបានទាក់ទងគ្នានោះ ឥឡូវនេះស្រាប់តែមានព័ត៌មានចចាមអារ៉ាមមួយបែកធ្លាយថា Lee Jae Wook បានចាកចោលអតីតមិត្តស្រីរបស់គេ ដើម្បីមកទាក់ទងនឹង Karina ។

ក្នុងនោះសារព័ត៌មាន TenAsia បានរាយការណ៍ថា អតីតមិត្តស្រីរបស់ Lee Jae Wook ម្នាក់នោះគឺជាតារាសម្ដែងស្រីម្នាក់ ដែលគេបានទាក់ទងលើសពីមួយឆ្នាំ ប៉ុន្តែបានបែកគ្នាកាលពីខែធ្នូឆ្នាំ២០២៣។ ខណៈពេល Karina បានទាក់ទងជាមួយ Jae Wook នៅខែមករា ថ្ងៃទី១៤ ចំពេលអ្នកទាំងពីរចូលរួមកម្មវិធីដើរម៉ូតរបស់ Prada នៅ Milan Fashion Week នោះ មានពាក្យចចាមអារ៉ាមថា Jae Wook បានសម្រេចចិត្តផ្ដាច់ទំនាក់ទំនងជាមួយអតីតមិត្តស្រីដើម្បីបានទៅទាក់ទង Karina ។

 Lee Jae Wook និង Karina  
 Lee Jae Wook និង Karina  

យ៉ាងណាមិញ ភ្នាក់ងាររបស់ Lee Jae Wook បានចេញមកច្រានចោលដំណឹងនេះថាជាព័ត៌មានមិនពិត ហើយនឹងចាត់ការតាមផ្លូវច្បាប់ដល់អ្នកដែលយកកេរ្តិ៍ឈ្មោះតារាប្រុសរូបនេះមកប្រឡាក់ប្រឡូសនឹងរឿងអាស្រូវនេះ៕  

 Lee Jae Wook និង Karina  
 Lee Jae Wook និង Karina  
 Lee Jae Wook និង Karina  

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]