កម្សាន្ត៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រីដ៏ល្បីល្បាញ កញ្ញា Kitty Chicha ដែលត្រូវបានគេស្គាល់ថា Nanno បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភអំពីសុខភាពនាងជាខ្លាំង បន្ទាប់ពីឃើញសភាពរាងកាយរបស់នាង កាន់តែធ្លាក់ខ្លួនស្គមទៅៗ ជាងកាលពីមុនទៀត។
ជាមួយគ្នានេះ គេបានឃើញរូបភាពប៉ុន្មានសន្លឹករបស់ Nanno នៅក្នុងកម្មវិធី Paris Fashion Weeks របស់ប៊្រេន Saint Laurent នៅក្នុងទីក្រុមប៉ារីស ដែលបង្ហាញពីរូបភាពក្នុងសភាពស្គមជាងមុន ឃើញតែស្បែកដណ្ដប់ឆ្អឹង ធ្វើឲ្យហ្វេនៗអ្នកលេងបណ្ដាញសង្គមមានការព្រួយបារម្ភចំពោះសុខភាពទោះបីជានាងធ្លាប់បញ្ជាក់ថា សម្រកទម្ងន់ដើម្បីថតរឿងថ្មីក៏ដោយ។
ទន្ទឹមនឹងនេះផងដែរ អ្នកគាំទ្រក៏កំពុងតែទន្ទឹងរងចាំរឿងភាគថ្មីរបស់តារាស្រីរូបនេះ បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងរឿងភាគ Girl from Nowhere ទាំង២វគ្គ ដែលចេញកាលពីឆ្នាំ២០១៨ និង ឆ្នាំ២០២១កន្លងទៅ ដែលនាងជាតួឯកស្រី Nanno នេះឯង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]