កូរ៉េខាងត្បូង៖ Yoona ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី Girls' Generation ឬអ្នកគាំទ្រនៅកម្ពុជាស្គាល់តាមឈ្មោះ "ចាង ស៊ីប៊ីយុ" ជាតួអង្គស្រីសម្ដែងក្នុងរឿងភាគល្បី "អូនជាបេះដូងបង" នោះ គឺជាតារាម្នាក់ ដែលត្រូវបានគេសរសើរជារឿយៗពីភាពទន់ភ្លន់ រួសរាយរាក់ទាក់ របស់នាង ហើយសូម្បីតារាក្មេងៗជំនាន់ក្រោយ ក៏នាំគ្នាយកគម្រូតាមអត្តចរិតរបស់នាងផងដែរ។
បើនិយាយពីសម្រស់វិញ Yoona រឹតតែមើលទៅសាច់ចាំ មិនចេះចាស់សោះព្រោះមកទល់ពេលនេះ នាងមានអាយុ៣៣ឆ្នាំហើយ តែសម្រស់នៅតែស្អាតដូចក្មេងស្រីវ័យជំទង់ ហើយស្បែកក៏គ្មានស្នាមយារធ្លាក់ ឬជ្រួញសូម្បីបន្តិច។
ថ្មីៗនេះ នាងបានក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកគាំទ្រសាជាថ្មី ក្រោយបង្ហាញខ្លួននៅព្រលានយន្តហោះអន្តរជាតិ អ៊ីនឆន ត្រៀមធ្វើដំណើរទៅចួបជុំអ្នកគាំទ្រនៅប្រទេសហ្វីលីពីន ដោយក្នុងនោះនាងបានស្លៀកអាវគ្រ័រហ្សេធំ ពណ៌ទឹកប៊ិចចាស់ និងអាវសឺមីពណ៌ស ឯសក់វិញក៏ទម្លាក់គ្មានម៉ូតច្រើន សូម្បីផ្ទៃមុខក៏ផាត់បែបស្រាលៗ មើលទៅពិតជាស្រស់ស្អាតបែបទន់ភ្លន់ សមជាមួយនឹងអត្តចរិតរបស់នាង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]