កម្សាន្ត៖ តារាសម្ដែង លោក Wallace Huo ដែលត្រូវបានគេស្គាល់ថា ជាស្វាមីតារាស្រី Ruby Lin ទទួលបានការសរសើរជាច្រើន បន្ទាប់ពី មានវីដេអូដែលរូបលោកបានមានសកម្មភាពជាមួយ paparazzi ហើយវីដេអូនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។
វីដេអូនេះដែរ បានលេចចេញកាលពីប៉ុន្មានថ្ងៃមុន និងបានទាក់ទាញការចាប់អារម្មណ៍នៅលើ Weibo ដោយនៅក្នុងនោះ លោក Wallace Huo បានពាក់ម៉ាស មួកពណ៌ខៀវ និងសម្លៀកបំពាក់ពណ៌ខ្មៅ នៅអាកាសយានដ្ឋានប៉ុន្តែនៅតែត្រូវបានប្រទះឃើញដោយ paparazzi ។ ហើយដោយដឹងថា មានអ្នកថតរូបតាមគ្រប់ទីកន្លែងនោះ ស្រាប់តែ តារាប្រុសរូបនេះ បានចូលមកជិត ហើយនិយាយខ្លាំងៗថា «អ្នកចង់ថតរូប មកទីនេះថតរូប ហើយកុំតាមខ្ញុំ»។ ក្រោយពីនោះ ប៉ាប៉ារ៉ាស៊ីហាក់ដូចជាភ័យខ្លាច និងស្ទាក់ស្ទើរដោយនិយាយ ជំរាបសួរ រួចក៏ដកថយទៅវិញ។
យ៉ាងណាមិញ របៀបដែល លោក Wallace មានប្រតិកម្មចំពោះ paparazzi បានទាក់ទាញមតិជាច្រើន និងមានហ្វេនៗភាគច្រើន បានគាំទ្រចំពោះរូបលោក និងចូលចិត្តស្ទាយ៍បែបច្បាស់លាស់ ត្រង់ៗ របស់តារាប្រុសរូបនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]