កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងប្រុស លោក Justin Bieber និងភរិយា Hailey ត្រូវបានគេប្រទះឃើញនៅតាមផ្លូវ បន្ទាប់ពី ឪពុករបស់ Hailey គឺលោក Stephen Baldwin បានចែករំលែកពីការបង្ហោះ សុំឱ្យអ្នករាល់គ្នាជូនពរដល់គូស្វាមីភរិយាតារាប្រុសស្រីមួយគូនេះ។
ក្នុងនោះដែរ ត្រូវបានគេដឹងថា លោក Justin Bieber និង Hailey បានធ្វើដំណើរទៅព្រះវិហារមួយ នៅទីក្រុង Los Angeles កាលពីយប់ថ្ងៃពុធ។ តារាចម្រៀងប្រុសរូបនេះ បានបង្ហាញខ្លួន ដោយពាក់កន្សែង និងអាវHoodie ព្រមទាំងទុកពុកចង្ការក្រាស់ ដើរពីក្រោយភរិយា ដែលមើលទៅហាក់បីដូច គេចពីកញ្ចក់កាមេរ៉ា ខណៈដែល Hailey ក៏ជ្រើសរើសម៉ូដសម្លៀកបំពាក់សាមញ្ញពែបស្រួលខ្លួន ផងដែរ។
យ៉ាងណាមិញ គូស្វាមីភរិយាតារាមួយគូនេះ ពេលនេះ កំពុងរក្សាភាពស្ងៀមស្ងាត់ ហើយមិនបានឆ្លើយតបទៅនឹងរឿងរ៉ាវដែលទាក់ទងនឹងឪពុករបស់ Hailey សុំឱ្យមនុស្សគ្រប់គ្នាបួងសួងឱ្យពួកគេនោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]