ខែកុម្ភៈ ឆ្នាំ2024 ភ្នំពេញ៖ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងទំនិញចាំបាច់ប្រចាំថ្ងៃឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី14 កុម្ភៈ កន្លងទៅ ដែលត្រូវនឹងទិវានៃក្តីស្រឡាញ់ Valentine’s Day បានរៀបចំកម្មវិធីបរិច្ចាគថវិកាសប្បុរសធម៌ចំនួន 4000 ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា រួមទាំងការចែកអាហារ និងភេសជ្ជៈជូនដល់កុមារ និងក្រុមគ្រួសារអ្នកជំងឺសរុបចំនួនជាង 600 គ្រួសារដែលកំពុងសម្រាកព្យាបាលនៅទីនោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីសប្បុរសធម៌ចែករំលែកក្តីស្រឡាញ់នេះ ធ្វើឡើងក្រោមប្រធានបទ «អបអរសាទរខួបគម្រប់ 4 ឆ្នាំរបស់ Foodpanda ការចែករំលែកថវិកាពីបុគ្គលិក និងក្រុមហ៊ុនផ្ទាល់»។ សម្រាប់ថវិកា ម្ហូបអាហារ និងភេសជ្ជៈទាំងអស់នោះ ទទួលបានមកពីការរួមចំណែក ដោយក្តីសោមនស្សពីសំណាក់ foodpanda និងក្រុមហ៊ុនដៃគូសហការអាជីវកម្មជាមួយក្រុមហ៊ុន foodpanda ចំនួន 21 (ហាងអាហារ ភេសជ្ជៈ និងផ្សារទំនើប) រួមមាន៖
១. ហាង BakTom Food Express
២. ហាង Baycha Hero
៣. ហាង Machi Machi
៤. ហាង Tick Coffee 2004
៥. ហាង បាយស្រូប អូរឬស្សី
៦. ហាង Baby Congee
៧. ហាង KOI The
៨. ហាង TUBE COFEEE
៩. ហាង YELLOW CAB PIZZA
១០. ហាង BELLY BURGER
១១. ហាង GeGe Kitchen
១២. ហាង QUEENBEE
១៣. ហាង SOUL COFFEE CAMBOD
១៤. ហាង កញ្ញាណែម
១៥. ហាង Large Croissant
១៦. ហាង Dayung's- X-fi+
១៧. ហាង Domino's Pizza
១៨. ហាង Pasta Corner
១៩. ហាង Gong cha
២០. ផ្សារ Sarah Garden
២១. ផ្សារ Chip Mong Supermarket
លោក Achaya BC នាយកគ្រប់គ្រង foodpanda ប្រចាំប្រទេស កម្ពុជា បានមានប្រសាសន៍ថា
«គោលបំណងនៃកម្មវិធីនេះ គឺដើម្បីបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់ដៃគូអាជីវកម្មរបស់ foodpanda តាមរយៈសកម្មភាពសប្បុរសធម៌ ដើម្បីពង្រឹងទំនាក់ទំនង និងចែករំលែកសេចក្ដីស្រឡាញ់ដោយការផ្តល់នូវជំនួយដល់អ្នកដែលត្រូវការ ជាពិសេស ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយគាំទ្រព្យាបាលកុមារកម្ពុជា»។
«ជាកម្មវិធីជួបជុំអ្នកស្ម័គ្រចិត្តពីគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី រួមគ្នាផ្តល់អំណោយក្នុងថ្ងៃនៃក្តីស្រឡាញ់ ដោយផ្សាភ្ជាប់អត្ថន័យនៃការចែករំលែកសេចក្តីស្រឡាញ់ និងអំពើល្អ ជូនចំពោះខ្លួនឯង ជូនមនុស្សជាទីស្រឡាញ់ រួមទាំងមនុស្សជុំវិញខ្លួន តាមរយៈការបរិច្ចាគធនធានដោយស្ម័គ្រចិត្ត និងចេញពីបេះដូងពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព។ វាជាការផ្តល់ឱ្យអស់ពីចិត្ត និងអារម្មណ៍បង្ហាញពីការរួបរួមគ្នា និងសេចក្តីស្រឡាញ់ចំពោះសហគមន៍ដែលយើងធ្វើប្រតិបត្តិការ។ អរគុណអ្នករាល់គ្នាទាំងអស់ដែលបានចំណាយធនធានផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃមកចូលរួមជាមួយពួកយើង។» នេះជាការលើកឡើងរបស់លោក Achaya BC ។
កម្មវិធីសប្បុរសធម៌នេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីការរួមចំណែកទទួលខុសត្រូវសង្គម (CSR) របស់ foodpanda តាមរយៈការចែករំលែកប្រាក់ចំណេញរបស់ខ្លួនដល់ការអនុវត្តគម្រោង និងកិច្ចការនានា ដែលជាតម្រូវការ និងសេចក្តីត្រូវការរបស់សង្គមកម្ពុជា។
កម្មវិធីបង្ហាញក្តីស្រឡាញ់ក្នុងថ្ងៃ Valentine’s Day នេះ ក៏បានទទួលការអញ្ជើញចូលរួមជាតំណាងមន្ទីរពេទ្យពីសំណាក់វេជ្ជបណ្ឌិត គ្រួសារកុមារ 100 គ្រួសារ បុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន foodpanda ព្រមទាំងតំណាងដៃគូអាជីវកម្មទាំង 21 ផងដែរ៕
អំពី foodpanda
foodpanda គឺជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅអាស៊ី ដែលប្តេជ្ញាចំពោះអតិថិជនឲ្យទទួលបានអាហារ គ្រឿងទេស និងទំនិញជាច្រើនសន្ធឹកសន្ធាប់ទៀតយ៉ាងឆាប់រហ័ស និងយ៉ាងងាយស្រួលជាទី
បំផុត។ ដំណើរការដោយបច្ចេកវិទ្យា និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ foodpanda កំពុងនាំមុខគេក្នុងកំណើនពាណិជ្ជកម្មយ៉ាងរហ័សនៅទូទាំងតំបន់ ជាមួយនឹងបណ្តាញដៃគូលក់រាយរបស់ខ្លួន ដើម្បីផ្តល់ជម្រើសតាមតម្រូវការបន្ថែមទៀតដល់មនុស្សរាប់លាននាក់សម្រាប់ជម្រើសដឹកជញ្ជូនម្ហូបអាហារ។ foodpanda ប្រតិបត្តិការនៅក្នុងទីក្រុងជាង 400 នៅទូទាំង 11 ទីផ្សារនៅអាស៊ី សិង្ហបុរី ហុងកុង ថៃ
ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ foodpanda គឺ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងឧស្សាហកម្មដឹកជញ្ជូន
អាហារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.foodpanda.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]