ថៃ៖ ក្រៅពីការងារនៅក្នុងសិល្បៈដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជនជាច្រើនហើយនោះតារាសម្ដែងស្រី និងជាអ្នកដឹកនាំរឿង Anne Thongprasom ក៏ត្រូវបានហ្វេនៗចូលចិត្តតាមដាន ពីជីវិតរស់នៅឯកជន ក៏ដូចជាសកម្មភាពផ្សេងៗទៀត ជាពិសេសថ្មីៗនេះ នាងក៏បានបើកបង្ហាញពីទិដ្ឋភាពនៅក្នុងផ្ទះ ឲ្យហ្វេនៗបានទស្សនាកម្សាន្ត ផងដែរ។

Anne
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រី Anne ក៏បាន​បង្ហើប​ថា​ ពីមុន​នេះ​គឹតែង​តែ​ឃើញ​នាង​នៅ​ខុនដូ តែពេលនេះ នាងបានរើផ្ទះជាផ្លូវការហើយ ដែលតាមពិតទៅ គឺជាផ្ទះចាស់ដែលមានអាយុជាង ៣០ ទៅ ៤០ ឆ្នាំហើយ ប៉ុន្តែនាងចូលចិត្ត ការរចនាបែបដើម និងរូបរាងបែបបុរាណ ដូច្នេះ ការរចនាសម្ព័ន្ធចាស់ត្រូវបានរក្សាទុក និងបានសាងសង់ផ្នែកខ្លះឡើងវិញ ដែលជាការ​លាយ​បញ្ចូល​គ្នា​រវាង​ចាស់​និង​ថ្មី។

រូបភាពផ្ទះ

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា ផ្ទះរបស់តារាស្រីរូបនេះ នៅមិនទាន់រួចរាល់ទាំងស្រុងក៏ដោយ ប៉ុន្តែ នាងបានបង្ហាញឲ្យឃើញ ពីផ្ទៃខាងមុខផ្ទះដ៏ស្រស់ស្អាត មានសួនច្បារដែលតុបតែងដោយដើមអូលីវ ខណៈដែលខាង​ក្នុង ក៏​ត្រូវ​បាន​តុបតែងតាម​បែប​សាមញ្ញ​ ប៉ុន្តែរំលេចចេញនូវភាពឆើតឆាយ និងមើលទៅគួរឲ្យចង់រស់នៅ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Anne
Anne
Anne
Anne
Anne
Anne
Anne
Anne
Anne
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]