កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកគាំទ្រតារា Kpop បាននាំគ្នាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូពាណិជ្ជកម្មមួយរបស់ Taehyung ដែលជាសមាជិកក្រុម BTS ជាមួយនឹងកំពូលតារាចិន លោក Jackie Chan ត្រូវបានគេស្គាល់ថា ឈិន ឡុង។

ជាមួយគ្នានេះ ក្នុងវីដេអូពាណិជ្ជកម្ម បានបង្ហាញអំពីសកម្មភាពជំនួបរវាង Taehyung និង តារាសម្ដែងកំពូលក្បាច់គុន ឈិន ឡុង ដែលអ្នកទាំងបានអង្គុយពិសារអាហារជាមួយគ្នា បន្ទាប់មកក៏ចាក់ភ្លេងរាំយ៉ាងសប្បាយ ហើយក្រោយមកក៏បញ្ចេញក្បាច់គុនទៅវិញទៅមកយ៉ាងរស់រវើក។

ក្រោយពីឃើញវីដេអូជំនួបរវាង Legend ទាំង២ដួងនេះហើយ អ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំង ដែលមិននឹកស្មានថា ពួកគេបានឃើញតារានៅក្នុងដួងចិត្ត ជាពិសេស គឺ ឈិន ឡុង ថតវីដេអូជាមួយតារាចម្រៀងកូរ៉េលំដាប់ពិភពលោក Kim Taehyung តាមរយៈពាណិជ្ជកម្ម ដែលអ្នកទាំងពីរគឺ Ambassador ឲ្យក្រុមហ៊ុន SIMINVEST របស់ជនជាតិឥណ្ឌូនេស៊ី៕



វីឌេអូ៖
OMG KIM TAEHYUNG X JACKIE CHAN FOR SIMINVEST!!!!! pic.twitter.com/cjyfZ0Zxm1
— thv updates (@DailylofV) March 1, 2024
Look at Taehyung and Jackie Chan 😭 pic.twitter.com/Nkdi0vlH77
— TAE GUIDE (@taeguide) March 1, 2024
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]