កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៧ខែកុម្ភៈកន្លងទៅ អ្នកគាំទ្រវិស័យ KPOP មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ តារាចម្រៀងស្រី Karina ជាមេក្រុម aespa បានប្រកាសទាក់ទងគ្នាជាមួយនឹងតារាប្រុស Lee Jae Wook។

អ្នកទាំងពីរបានចួបគ្នាលើកដំបូងក្នុងកម្មវិធីបង្ហាញម៉ូតរបស់ Prada នៅ Milan Fashion Week កាលពីថ្ងៃទី១៤ខែមករា ហើយក៏បានណាត់ចួបគ្នាបន្ទាប់ពីនោះទៀត។

ស្របពេលដំណឹងនេះធ្វើឲ្យអ្នកគាំទ្រមានការរីករាយនោះ ក៏មានអ្នកគាំទ្រខ្លះបានតវ៉ាក៏ដូចជាបង្ហាញភាពខកចិត្តដែល Karina ឆាប់មានស្នេហាបែបនេះ ប៉ុន្តែ Karina នៅតែបង្ហាញស្នាមញញិម ក៏ដូចជាបក់ដៃរាក់ទាក់ដាក់អ្នកគាំទ្រ ពេលនាងបានបង្ហាញវត្តមានក្នុងការសម្ពោធហាង Krush ផងដែរ។

ក្នុងវីដេអូដែលថតដោយអ្នកគាំទ្រ Karina ស្លៀកពាក់ធម្មតាគឺ ខោខោប៊យ គូជាមួយអាវរឹបពណ៌ស ពាក់ពីលើដោយអាវធ្វើជាក្រណាត់ចាក់ពណ៌ផ្ទៃមេឃ ដែលសំខាន់នោះ នាងពិតជាស្នាមញញិមស្រស់ស្អាតខ្លាំងណាស់ និងមានលាយភាពអៀនប្រៀនផង៕


이쁘세요 진짜 …. 바보…#카리나 pic.twitter.com/plm7f4VLFw
— ✴︎ (@mooeoong) February 29, 2024
끄덕끄덕 너무 기엽잔하#카리나 pic.twitter.com/dLMGoHtPl8
— 꾸잉☃️ (@m_kkuing) February 29, 2024
지민아..🥺🥺#카리나 pic.twitter.com/3DoKLHFvOF
— 꾸잉☃️ (@m_kkuing) February 29, 2024
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]