កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងកូរ៉េ Han Sohee ដែលនាងមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំងក្លាទូទាំងពិភពលោក បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿងភាគកូរ៉េជាច្រើនរឿងរួចមក។ ជាពិសេស មហាជនក៏ដូចជាអ្នកគាំទ្រស្រឡាញ់ពេញចិត្ត ការតែងខ្លួន ស្ទាយ៍សម្លៀកបំពាក់ ដែលនាងតែងតែបង្ហាញភាពស្អាតទាក់ទាញជានិច្ច។

 Han Sohee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងទៀត Han Sohee មិនខ្លាចនឹងបង្ហាញអ្វីដែលនាងស្រឡាញ់នោះឡើយ ដូចជាការចាក់សាក់លើដៃ និង ការដើរលេងផឹកស្រាស្រវឹងក៏ដោយ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបនាងបានចូលរួមកម្មវិធីរបស់ប្រ៊េនម៉ាកល្បី Marie Clair ដែលជាកម្មវិធីជប់លាងគម្រប់ខួប១០របស់ប្រ៊េនមួយនេះ។

 Han Sohee

អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺ Han Sohee បានបង្ហាញក្បាច់រាំយ៉ាងស៊ិចស៊ី ដៃលើកសក់ឡើងហើយរាំក្រវី មើលទៅពិតជាទាក់ទាញមែនទែន។ បើក្រឡេកមើលការតុបតែងខ្លួនវិញ តារាស្រីរូបនេះ សុំវ៉ាដាច់មួយកម្មវិធី លេចធ្លោជាងគេ អ្នកកាសែតរោមថតដូចស្រមោចរោមស្ករអញ្ចឹងដែរ៕

 Han Sohee
 Han Sohee
 Han Sohee
 Han Sohee
 Han Sohee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]