បារាំង៖ កាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅនេះ Rosé បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតនៅ Paris Fashion Week សម្រាប់យីហោ Yves Saint-Laurent ដែលមានការបង្ហាញម៉ូតសម្រាប់ម៉ូតរដូវស្លឹកឈើជ្រុះ ប្រចាំឆ្នាំ២០២៤។
ក្នុងនោះ សម្រស់របស់នាងនៅតែលេចធ្លោនិងស្រស់ស្អាត គឺស្លៀករ៉ូបពណ៌ត្នោតខ្ចីអាចមើលធ្លុះដល់ខាងក្នុង គូជាមួយវ៉ែនតាការពារកម្ដៅថ្ងៃ ហើយមិនខុសពីកម្មវិធីលើកមុនៗទេ គឺ Rosé នៅតែក្លាយជាទីចាប់អារម្មណ៍ជានិច្ច។
នាងបានអង្គុយជិតតារាស្រី Zoe Kravitz និង Lily Collins នៅក្នុងកម្មវិធីនេះផងដែរ ដោយក្នុងនោះ Zoe បានសួរពីគម្រោងនាពេលអនាគតរបស់ Rosé បន្ទាប់ពីនាងបានចាកចេញពី YG Entertainment ដោយគេបានឮអ្នកទាំងពីរសន្ទនាគ្នាថា៖
Rosé: ខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង...
Zoe: ស្វែងរកក្រុមហ៊ុនចម្រៀង?
Rosé: ដូចជាស្វែងរកមនុស្សត្រូវធ្វើការជាមួយ...
នេះស្ដែងឲ្យដឹងថា Rosé មិនទាន់មានគម្រោងចង់បើកក្រុមហ៊ុនផ្ទាល់ខ្លួនទេ តែនាងកំពុងសាកល្បងធ្វើការងារជាមួយនឹងផលិតករក៏ដូចជាអ្នកតាក់តែងចម្រៀងល្បីៗ ហើយក៏មិនទាន់ចង់ចុះកុងត្រាជាមួយផលិតកម្មណាដែរ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]