កូរ៉េខាងត្បូង៖ ផលិតកម្ម HYBE ទើបតែបានប្រកាសបញ្ចេញមុខក្រុមចម្រៀងនារីថ្មី "ILLIT" ដែលមានសមាជិកទាំងអស់ប្រាំនាក់ ហើយពួកគេសុទ្ធតែឆ្លងកាត់ការប្រលងក្នុងកម្មវិធី "R U Next?" ផងដែរ។

ក្រុមចម្រៀងនារីថ្មី "ILLIT"
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមថ្មីនេះនឹងចេញចម្រៀងដំបូងនាថ្ងៃទី២៥ខែមីនាខាងមុខនេះ ប៉ុន្តែសមាជិកទាំងប្រាំនាក់រួមមាន Yunah, Minju, Moka, Wonhee និង Iroha សុទ្ធតែបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតរបស់ Acene Studios FW24 Show មុនការបង្ហាញ​​​ខ្លួន​​លើ​​ឆាកតន្ត្ត្រីជាផ្លូវការ។

ក្រុមចម្រៀងនារីថ្មី "ILLIT"

គេឃើញថាសម្រស់របស់សមាជិកនីមួយៗពិតជាស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែអ្នកគាំទ្រខ្លះបានបញ្ចេញមតិថា ទាំងការស្លៀកពាក់ និងការតុបតែងខ្លួនគឺក្រុមនេះមើលទៅដូចជាក្រុម NewJeans ដែលជាក្រុមស្ថិតក្នុងផលិតកម្ម HYBE ដូចគ្នា៕  

ក្រុមចម្រៀងនារីថ្មី "ILLIT"
ក្រុមចម្រៀងនារីថ្មី "ILLIT"
ក្រុមចម្រៀងនារីថ្មី "ILLIT"
NewJeans
NewJeans
NewJeans

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]