ថៃ៖ កាលពីថ្មីៗនេះ មានករណីមួយគួរឲ្យហួសចិត្ត ដោយតារាសម្ដែងថៃ លោក Denkhun Ngamnet បានទម្លាយរឿងរ៉ាវដែលកើតឡើងទៅលើលោក ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមប្រភពបានឲ្យដឹងថា តារាប្រុសរូបនេះ ត្រូវបាននារីម្នាក់ធ្វើស្នេហ៍ដាក់ ធ្វើឲ្យរូបលោកអន្ទះសារបាយមិននឹកទឹកមិនស្រេក។

Denkhun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯដើមហេតុដែលធ្វើឲ្យ Denkhun ដឹងខ្លួនថាត្រូវអំពើស្នេហ៍នេះ គឺព្រោះតែលោកកើតអក្ការៈមិនស្រួលខ្លួន បាយមិនបាន សម្រាន្ដមិនលក់ រត់ទៅរកពេទ្យពិនិត្យក៏នៅតែរកជម្ងឺមិនឃើញ។ ចុងក្រោយអស់វិធី លោកក៏រត់ទៅរកគ្រូ មានអី គ្រូប្រាប់ថាត្រូវស្នេហ៍របស់នារីម្នាក់។

Denkhun

ក្រោយរកឃើញថា ត្រូវបានគេដាក់ស្នេហ៍ហើយ Denkhun រកគ្រូឲ្យដោះស្នេហ៍វិញ ទើបសភាពខ្លួនត្រឡប់ទៅរកភាពធម្មតាវិញ។ ជាមួយគ្នានេះដែរ ករណីនេះ ត្រូវបានគេប៉ាន់ស្មានថា ជាទង្វើរបស់អ្នកគាំទ្រ ដែលស្រឡាញ់តារាប្រុសខាងលើនេះងប់ងុលខ្លាំងពេក ចង់បានមកធ្វើស្វាមីខ្លួនឯង ដល់ថ្នាក់ធ្វើអំពើថោកទាបបែបនេះ។

Denkhun

គួរបញ្ជាក់ផងដែរថា Denkhun គឺជាតារាសម្ដែងប្រុស ជនជាតិថៃ ដែលមានរូបរាងសង្ហារ សម្បុរស្រអែម សាច់ដុំកង់ៗ មុខមាត់ស្រស់ មានមន្ដស្នេហ៍ ហើយមិនត្រឹមតែសង្ហារនោះទេ រូបលោកក៏ជាតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរ បើទោះបីជាលោកត្រឹមតែជាតួរង៕

ប្រភព៖ Thailand star - Cambodia Fanclub

Denkhun
Denkhun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]