កូរ៉េខាងត្បូង៖ នាថ្ងៃទី២ខែមីនានេះ Jennie បានបង្ហាញខ្លួននៅព្រលានយន្តហោះ អ៊ីនឆន ដើម្បីត្រៀមធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីដើរម៉ូតរបស់ Chanel ដែលនាងជាអ្នកតំណាងសាកល ដែលនឹងធ្វើឡើងនាថ្ងៃទី ៥ ខែមីនា។

ក្នុងនោះដែរ Jennie នៅតែទទួលបានការចាប់អារម្មណ៍ លើស្ទាយ៍តុបតែងខ្លួនរបស់នាង ដោយម្ដងនេះ នាងបានតែងខ្លួនស័ក្តិសមនឹងរដូវរងា ពាក់អាវចាក់បែបវាលក្លៀកពណ៌ខ្មៅ គ្របពីលើដោយអាវរងាដៃវែងពណ៌ត្នោត និងខោវែងដល់ត្រឹមកជើង រួមជាមួយនឹងកន្សែងបង់កពណ៌ខ្មៅ និងកាបូប Chanel មើលទៅពិតជាស៊ីវិល័យ ធ្វើឲ្យនាងដូចជាម្ចាស់ក្រុមហ៊ុនពិតៗ។
គួរបញ្ជាក់ថា ការធ្វើដំណើរទៅប៉ារីសលើកនេះជាការបង្ហាញមុខលើកដំបូងរបស់នាងនៅទឹកដីបារាំង ក្នុងនាមជាម្ចាស់ក្រុមហ៊ុន ODD ATELIER ក្រោយប្រកាសចែកផ្លូវជាមួយ YG Entertainment ៕








📸 240302 Official departure photos of #JENNIE from @CHANEL #JENNIExCHANELPFW #ParisFashionWeek pic.twitter.com/iqU31utB4c
— 𝙅𝙀𝙉𝙉𝙄𝙀 𝙉𝙀𝙒𝙎 (@NEWSJENNlE) March 2, 2024
ប្រភព៖: twitter
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]