ហ្វីលីពីន៖ Yoona ដែលអ្នកគាំទ្រនៅកម្ពុជាស្គាល់ថាជាតួអង្គ "ចាង ស៊ីប៊ីយុ"ក្នុងរឿងភាគកូរ៉េដ៏ល្បី "អូនជាបេះដូងបង" គឺជាតារាចម្រៀងនិងតារាសម្ដែង សម្បូរអ្នកគាំទ្រមកពីជុំវិញពិភពលោក ព្រោះសមត្ថភាពនៃការរាំច្រៀង ក៏ដូចជាអត្តចរិតដ៏ល្អរបស់នាង។

Yoona  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ Yoona បានធ្វើកម្មវិធីចួបជុំអ្នកគាំទ្រនៅជុំវិញអាស៊ីឈ្មោះថា "YOONITE" ដោយកាលពីថ្ងៃទី១ខែមីនាកន្លងទៅ នាងបានចួបជុំអ្នកគាំទ្រនៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

Yoona  

Yoona នៅតែបង្ហាញកាយវិការក៏ដូចជាអត្តចរិតរួសរាយគួរឲ្យស្រលាញ់ ធ្វើឲ្យអ្នកគាំទ្ររឹតតែពេញចិត្តនាង ហើយមិនត្រឹមតែប៉ុណ្ណឹង នាងថែមទាំងបានសាកល្បងញ៉ាំអាហារមួយចំនួននៅហ្វីលីពីន ដូចជាពពួកម្ជូរជាដើម។

ក្នុងនោះ អ្នកគ្រប់គ្រងកម្មវិធីបានឲ្យនាងសាកល្បងញ៉ាំ ស្វាយជាមួយនឹងកាពិ ដែលនាងមិនធ្លាប់បានញ៉ាំ ប៉ុន្តែក្រោយញ៉ាំយូរៗទៅ នាងបានសើចនិងនិយាយថា កាពិនេះធ្វើឲ្យនាងធុំក្លិនមាត់ រហូតផ្ទុះសំណើចពេញកម្មវិធី៕ 

Yoona  
Yoona  
Yoona  
 Yoona
Yoona  
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]