សិង្ហបុរី៖ កាលពីថ្ងៃទី ២ ខែមីនា ក្រុមចម្រៀងបុរស SHINee បានធ្វើការប្រគុំតន្ត្រី «SHINee WORLD VI: PERFECT ILLUMINATION» របស់ពួកគេនៅឯកីឡដ្ឋាន Singapore Indoor Stadium។

អ្វីដែលគូរឲ្យចាប់អារម្មណ៍ តារាស្រី Lisa ក៏ជាអ្នកទស្សនាការប្រគុំតន្ត្រីម្នាក់ក្នុងចំណោមអ្នកចូលរួមជាច្រើននាក់ផងដែរ ​ដោយត្រូវបានដឹងថា ក្រោយការប្រគុំតន្រ្តីបានបញ្ចប់ SHINee បានបង្ហោះរូបថតមួយសន្លឹកដែលពួកគេបានថតជាមួយ Lisa នៅខាងក្រោយឆាកនៅឯការប្រគុំតន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែ Lisa នោះទេ Sorn សមាជិកក្រុម CLC ក៏បានចូលរួមក្នុងការប្រគុំតន្ត្រីនេះផងដែរ ហើយក្រោយមកនាងបានបង្ហោះលើ Instagram Stories ដើម្បីចែករំលែករូបថតក្រុមក៏មាន Lisa ផងដែរ ដែលធ្វើឲ្យហ្វេនៗ មានភាពសប្បាយចិត្តជាខ្លាំង ទៅនឹងភាពសិ្នទ្ធស្នាលរបស់ពួកគេ ថ្វីត្បិត តារាប្រុសស្រីទាំងនេះ មានទ្រនំខុសៗគ្នាក៏ដោយ៕

ប្រភព៖ soompi

Lisa
Lisa
Lisa
SHINee 
SHINee 
SHINee 
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]