ឥណ្ឌា៖ កាលពីថ្ងៃអាទិត្យទី៣ខែមីនាកន្លងទៅនេះ Rihanna បានបង្កភាពភ្ញាក់ផ្អើលដល់មហាជនក៏ដូចជាអ្នកគាំទ្រ នៅពេលគេបានឃើញនាងឡើងសម្ដែងនៅឆាកពិសេស ក្នុងកម្មវិធីមុនរៀបអាពាហ៍ពិពាហ៍ (Pre-Wedding) របស់លោក Anant Ambani ដែលជាកូនប្រុសមហាសេដ្ឋីមានជាងគេនៅឥណ្ឌាគឺលោក Mukesh Ambani ។



Rihanna ត្រូវបានគេដឹងថា បានទទួលប្រាក់កម្រៃពីការសម្ដែងនេះលើសពី៦លានដុល្លារ ដោយក្នុងនោះ នាងបានឡើងច្រៀងបទ "Pour It Up" និង "Bitch Better Have My Money" នៅនឹងមុខភ្ញៀវដែលអញ្ជើញមកចូលរួមជាង ១២០០នាក់។

កម្មវិធីអបអរមុនរៀបអាពាហ៍ពិពាហ៍នេះ ប្រព្រឹត្តិទៅនៅឯ ក្រុង Jamnagar ប្រទេសឥណ្ឌា ដោយអ្នកគាំទ្របានឃើញ Rihanna ស្លៀកសម្លៀកបំពាក់បែបស្ទាយ៍ឥណ្ឌាឡើងសម្ដែងផងដែរ។

គួរបញ្ជាក់ផងដែរថា Rihanna សឹងតែបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ តាំងពីនាងចេញអាល់ប៊ុមចុងក្រោយឈ្មោះថា "Anti" កាលពីឆ្នាំ២០១៦ ដោយមកទល់ពេលនេះបានឡើងសម្ដែងតែនៅ Super Bowl LVII កាលពីឆ្នាំ២០២៣ប៉ុណ្ណោះ ដោយសារតែនាងចង់ផ្ដោតសំខាន់លើមុខជំនួញ ដោយជាម្ចាស់យីហោម៉ាកគ្រឿងសម្អាង Fenty ផងដែរ៕



@power106la #Rihanna ♬ original sound - Power106LA
@famoustim64 Rihanna first time performing india #rihannaindia #rihanna #fyp #anantambani #famoustim ♬ original sound - Billionaire king
ប្រភព៖: foxnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]