សាំងហ្កាពួរ៖ កាលពីថ្ងៃអាទិត្យទី៣ខែមីនាកន្លងទៅនេះ Lisa សមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK បានលេចវត្តមាននៅក្នុងការប្រគុំតន្ត្រី "The Eras Tour" ដ៏ល្បីល្បាញរបស់តារាចម្រៀង Taylor Swift ។

 Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift

Lisa បានអង្គុយនៅកន្លែង VIP ដែលជាសញ្ញាណមួយបញ្ជាក់ថា នាងជាភ្ញៀវដែលត្រូវអញ្ជើញដោយ Taylor ផ្ទាល់ ដែលវាមិនមែនជារឿងចម្លែកទេ ព្រោះ Lisa ចាត់ទុកជាតារាចម្រៀងដែលមានឈ្មោះល្បីខ្លាំងនាពេលបច្ចុប្បន្ន។

 Lisa 

នាងត្រូវបានគេប្រទះឃើញថាបានរាំពេល Taylor សម្ដែងបទ "Don't Blame Me" និងថែមទាំងបានដោះដូរខ្សែដៃមិត្តភាពជាមួយនឹងអ្នកគាំទ្រផ្សេងទៀតផងដែរ ដោយនាងបានពាក់អាវរងា Hoodie ជាមួយនឹងសំពត់ខ្លីនិងទម្លាក់សក់ មើលទៅពិតជាស្រស់ស្អាត។

គួរបញ្ជាក់ផងដែរថា កាលពីការប្រគុំតន្ត្រី "The Eras Tour" នៅជប៉ុនគឺ Rose ក៏បានចូលរួមផងដែរ៕  

 Lisa 
 Lisa 
 Lisa 
 Lisa ក្នុងការប្រគុំតន្ត្រី "The Eras Tour"
 Lisa ក្នុងការប្រគុំតន្ត្រី "The Eras Tour"

ប្រភព៖: elle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]