ថៃ៖ នៅតែជារឿងរ៉ាវដែលហ្វេនៗជាច្រើនកំពុងតាមដាន ក្រោយពី តារាសម្ដែងស្រី Yoghurt Nattasha បានជួបទុក្ខធំ ពេលដែលជីវិតស្នេហា ៥ ឆ្នាំជាមួយនឹងអតីតស្វាមី ដែលជាពិធីករដ៏ល្បីឈ្មោះ លោក PK Piyawat ត្រូវបានបញ្ចប់ដោយការលែងលះ។
ដោយឡែក បន្ទាប់ពីមានរឿងបែបនេះ តារាសម្ដែងស្រីរូបនេះ ក៏បានបង្ហាញពីសកម្មភាពមួយនៅលើបណ្ដាញសង្គម ដោយរូបនាង បានចេញមកបង្ហោះសារដ៏វែង អរគុណចេញពីចិត្ត ទៅដល់មិត្ត សម្រាប់ការគាំទ្រ និងផ្តល់យោបល់ ព្រមទាំងលើកទឹកចិត្តនាង ឱ្យធ្វើរឿងត្រឹមត្រូវនៅគ្រាលំបាក ហើយនាងក៏បានហៅមិត្តភក្តិរបស់នាង ដែលតែងតែនៅក្បែរនាងក្នុងអំឡុងពេលនោះថាជា មិត្តពិត ទៀតផង ។
លើសពីនេះ តារាស្រី Yoghurt ក៏បានភ្ជាប់មកជាមួយនឹងរូបថត បង្អួតសម្រស់របស់នាង យ៉ាងស្រស់ស្អាត នៅក្នុងរ៉ូបពណ៌ផ្កាឈូក បង្ហាញពីរូបរាងកាយរឹងមាំ ឱ្យអ្នកគាំទ្របានបំបាត់ការព្រួយបារម្ភរបស់ពួកគេ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]