កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាចម្រៀងរូបសង្ហារ Kim Taehyung ដែលជាសមាជិក BTS ពេលនេះ កំពុងតែមមាញឹកក្នុងភារកិច្ចបម្រើជាតិក្នុងជួរយោធា ដែលលោកឃ្លាតពីឆាកតន្រី និង ហ្វេនរយៈពេល២ឆ្នាំ ហើយនឹងត្រឡប់មកវិញនៅឆ្នាំ២០២៥ខាងមុខនេះ។

Kim Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ស្រាប់តែផេកផ្លូវការរបស់ BTS បានទម្លាក់រូបភាពបង្ហាញដំណឹងអំពីអាល់ប៊ុមទោលថ្មីរបស់ Taehyung ដែលមានឈ្មោះថា Friends ធ្វើឲ្យហ្វេនជ្រួលច្របល់ពេញបណ្ដាញសង្គម នាំគ្នារំភើប ដោយចិត្តនឹករលឹកជាខ្លាំង។

Kim Taehyung

ជាមួយគ្នានេះដែរ ចម្រៀងថ្មីនេះ នឹងចេញជាផ្លូវការនៅថ្ងៃទី១៥ ខែមីនា ខាងមុខនេះ ដែលសល់រយៈពេលកន្លះខែទៀតឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមានក្ដីរំភើបនឹងតារាចម្រៀងសម្លេងស្រទាន់ V ជាខ្លាំង ដែលលោក និង សមាជិក បានត្រៀមសមិទ្ធផលជាច្រើនទុកសម្រាប់ Army មិនទុកឲ្យអ្នកគាំទ្រឯកាយូរនោះទេ៕

ប្រភព៖ Kpop Base

Kim Taehyung
Kim Taehyung
Kim Taehyung
Kim Taehyung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]