កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី២ខែមីនាកន្លងទៅនេះ IU ដែលជាតារាចម្រៀងមានទឹកដមសំនៀងផ្អែមពីរោះ និងរាងតូចច្រឡឹងគួរឲ្យស្រលាញ់នោះ បានធ្វើការប្រគុំតន្ត្រីទេសចរណ៍ឈ្មោះថា "H.E.R" នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលមានការចូលរួមទស្សនាពីសំណាក់តារាល្បីៗជាច្រើន។

IU
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីលើនោះទៀត ក្រុមចម្រៀង KPOP ដូចជា RIIZE និង NewJeans ជាដើមក៏សុទ្ធតែបានឡើងសម្ដែងលើឆាក បង្កបរិយាកាសឲ្យកាន់តែមានភាពសប្បាយរីករាយ។

យ៉ាងណាមិញ ក្នុងចំណោមអ្នកទៅទស្សនាការប្រគុំតន្ត្រីនេះ គេសង្កេតឃើញថាតារាប្រុស Lee Jongsuk ដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់ IU ក៏បានទៅចូលរួមទស្សនាផងដែរ ដោយអ្នកគាំទ្រថតបាន Jongsuk មើល IU ច្រៀងលើឆាកពោរពេញដោយស្នាមញញិម។ 

Lee Jongsuk
IU

រូបភាពនោះធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរគូស្នេហ៍មួយគូនេះ ថានៅតែរក្សាភាពផ្អែមល្ហែម បើទោះជាប្រកាសទាក់ទងគ្នាបានលើសពីមួយឆ្នាំហើយក្ដីគឺតាំងពីខែធ្នូ ឆ្នាំ២០២២មកម៉្លេះ៕  

IU
IU និង Lee jongsuk
 Lee jongsuk នៅការប្រគុំ​​​តន្ត្រី IU

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]