កម្សាន្ត៖ គឺជារឿងរ៉ាវមួយដែលបានទាញយកចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន ក្រោយពី តារាសម្ដែងស្រី Yoghurt Nattasha និងអតីតស្វាមី បានចេញមកនិយាយពីរឿងរ៉ាវរបស់ខ្លួន ជាលើកដំបូង ដោយបានបង្ហើបថា ពួកគេមានបញ្ហាមួយរយៈមកហើយ និងបានលែងលះគ្នា ដោយបន្សល់ត្រឹមឋានៈជាបងប្អូនល្អនឹងគ្នា តែប៉ុណ្ណោះ។
បន្ទាប់ពីមានរឿងនេះហើយ ស្រាប់តែថ្មីៗនេះ មានការបើកបង្ហាញឲ្យឃើញ ពីទិដ្ឋភាពផ្ទះដ៏ប្រណីត របស់ ពិធីករ លោក PK Piyawat ដែលមានតម្លៃជាង១០០លានបាត តុបតែងដោយគ្រឿងសង្ហារឹមគ្រប់ជ្រុងជ្រោយ ដែលផ្ទះមួយនេះ ត្រូវបានគេដឹងថា ត្រូវបានរៀបចំសម្រាប់ Yoghurt ដែលជា អតីតភរិយា ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ផ្ទះដ៏ស្រស់ស្អាតមួយនេះ ត្រូវបានតុបតែងឡើងសម្រាប់ ជាលំនៅឋាន ពេលរៀបការជាមួយ អតីតភរិយា Yoghurt ខណៈដែលនៅមុខផ្ទះ ក៏មានផ្លាកសញ្ញាឈ្មោះ PKYG ដែលមកពី PK-Yoghurt ផងដែរ។ យ៉ាងណាមិញ បើទោះបីជាពេលនេះ PK និង Yogurt បានបញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធ និងកាត់បន្ថយមកត្រឹមឋានៈជាបងប្អូនល្អនឹងគ្នាក្ដី តែហ្វេនៗជាច្រើន នៅតែជឿជាក់ថា រាល់ការចងចាំល្អៗនៅក្នុងផ្ទះមួយនេះ គឺជាសុភមង្គលដែលនៅតែដក់ជាប់ក្នុងចិត្តរបស់អ្នកទាំងពីរ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]