កូរ៉េខាងត្បូង​៖ ជាការពិតណាស់ ថ្មីៗកន្លងទៅនេះ វត្តមានរបស់ តារាសម្ដែងស្រី Han Sohee នៅឯកម្មវិធី Fashion show មួយនៅឯ ទីក្រុងប៉ារីស បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងស្ទាយ៍តុបតែងខ្លួនរបស់នាង។

Han Sohee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យ Sohee ត្រូវមហាជនងាកមកផ្ដោតការចាប់អារម្មណ៍ម្ដងទៀតនោះគឺ តាមរយៈវីដេអូខ្លីមួយដែលបង្ហាញពីសកម្មភាពរូបនាង ស្រែកស្ដីឲ្យអ្នកកាសែត ថា សូមស្ងាត់មាត់បន្ដិច បន្ទាប់មកនាងក៏ធ្វើស្ទាយ៍ឲ្យគេថតរូបតាមធម្មតា ដែលមើលទៅ Sohee ហាក់ដូចជាទ្រាំនឹងសម្លេងរញ៉េរញ៉ៃរបស់អ្នកកាសែតមិនបាន។

Han Sohee

ជាពិសេស គេបានឃើញតាមរយៈវីដេអូនោះថា សូម្បីតែទឹកមុខរបស់តារាស្រីរូបនេះ​ មើលទៅគួរឲ្យខ្លាច ហាក់ដូចជានាងកំពុងតែមានអារម្មណ៍មិនល្អ សមជាមួយនឹងការផាត់មុខបែបកាចៗទៀតនោះ Han Sohee ស្រែកស្ដីឲ្យទាំងមុខមាំទៀតនោះ រូបនាងត្រូវមហាជនឃើញអត្តចរិតថ្មីរបស់នាងថា ជាមនុស្សកាចដែរ៕

ប្រភព៖ Koreaboo

Link ទៅកាន់វីដេអូ៖  Han Sohee ស្រែកដាក់គេឯងឲ្យស្ងាត់មាត់រំខាននាងកំពុងតែថត

Han Sohee
Han Sohee
Han Sohee
Han Sohee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]