ពោធិ៍សាត់៖ ប្រភពពីអង្គការ USAID មរតកបៃតង បានឱ្យដឹងនៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ថា ដើម្បីចូលរួមអបអរសាទរទិវាសត្វព្រៃពិភពលោក៣មីនា ឆ្នាំ២០២៤ ក្នុងការចូលរួមប្រារព្ធទិវាសត្វព្រៃពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ការតភ្ជាប់មនុស្ស និងភពផែនដី» ការប្រើប្រាស់ភាពច្នៃប្រឌិតបែបឌីជីថល ក្នុងការអភិរក្សសត្វព្រៃនោះ USAID មរតកបៃតង មានសេចក្តីរីករាយក្នុងការចែករំលែកវីដេអូ អំពីសកម្មភាពសត្វព្រៃជាច្រើនប្រភេទ ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិរបស់យើង ដែលបានដាក់នៅក្នុងតំបន់ការពារនៃជួរភ្នំក្រវាញ ។

ដើម្បីជួយការពារសត្វព្រៃ និង អភិរក្សជីវៈចម្រុះនៅជួរភ្នំក្រវាញរបស់យើង អង្គការUSAID មរតកបៃតង បានសហការជាមួយ អង្គការអភិរក្សអន្តរជាតិកម្ពុជា ក្នុងការដាក់ពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិជាង ២០០កន្លែង ដើម្បីកត់ត្រាប្រភេទសត្វព្រៃផ្សេងៗ ដែលសកម្មភាពទាំងនេះ មានគោលបំណងបម្រើជាសូចនាករ ក្នុងការត្រួតពិនិត្យជីវៈចម្រុះ នៅក្នុងឧទ្យានជាតិនេះ ។ លទ្ធផលនៃការសិក្សា និងការវិភាគទិន្នន័យដែលបានពីម៉ាស៊ីនថត នឹងអនុញ្ញាតឱ្យយើងមានវិធីសាស្រ្តកាន់តែមានប្រសិទ្ធភាព ក្នុងការអភិរក្សសត្វព្រៃ នៅក្នុងឧទ្យានជាតិមួយនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលរួមជាមួយពួកយើង ក្នុងការការពារសត្វព្រៃរបស់យើង ឱ្យគេចពីការផុតពូជ ។ សូមចែករំលែកសារនេះ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ និង រួមគ្នាធ្វើសកម្មភាព ដើម្បីការពារជីវិតសត្វព្រៃឱ្យបានគង់វង្ស សម្រាប់អ្នកជំនាន់ក្រោយរបស់យើង បានឃើញទាំងអស់គ្នា ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]