សាំងហ្កាពួរ៖ កាលពីថ្ងៃទី៣ខែមីនាកន្លងទៅនេះ អ្នកគាំទ្របានប្រទះឃើញ Lisa តារាចម្រៀងល្បីប្រចាំក្រុមចម្រៀងនារី BLACKPINK បានចូលរួមទស្សនាការប្រគុំតន្ត្រី The Eras Tour របស់ Taylor Swift នៅ សាំងហ្កាពួរ ផងដែរ។

 Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះនាងបានអង្គុយនៅកន្លែង VIP ក្រោមការអញ្ជើញរបស់ Taylor Swift ផ្ទាល់និងថែមទាំងបានដោះដូរខ្សែដៃមិត្តភាពជាមួយនឹងអ្នកគាំទ្រ Taylor ឯទៀត។

 Lisa 

យ៉ាងណាមិញ បន្ទាប់ពីការប្រគុំតន្ត្រីចប់ Taylor Swift បានថតរូបជាមួយ Lisa យ៉ាងស្និទ្ធស្នាល ដោយ Taylor បានកៀកកនាង យកមុខដាក់ជិតគ្នា ហើយម្នាក់ៗពិតជាស្នាមញញិម។

ក្នុងនោះដែរ Lisa បានស្លៀកសម្លៀកបំពាក់ដ៏ស្រស់ស្អាតនិងទាន់សម័យគឺ អាវរឹបខ្លីបែប Crop Top ពណ៌ខ្មៅ ពាក់ពីលើដោយអាវក្រឡាសំណាញ់ពណ៌ដូចគ្នាដែលអាចមើលធ្លុះដល់ខាងក្នុង ព្រមជាមួយសំពត់ស្បែកខ្លី៕  

 Lisa និង  Taylor Swift
 Lisa និង Taylor Swift
 Lisa ក្នុងការប្រគុំ​​​តន្ត្រី Taylor Swift
 Lisa ក្នុងការប្រគុំ​​​តន្ត្រី Taylor Swift

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]