កម្សាន្ត៖ ថ្មីៗនេះ តារា​សម្ដែង Barbie Hsu បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន និងបានបង្ក​ភាព​ចម្រូង​ចម្រាស ​ទៅលើ​ការ​ស្លៀក​ពាក់​របស់នាង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​ឪពុក​ក្មេក​របស់ ពិធីការិនី Dee Hsu ​ដែលត្រូវជាប្អូនស្រីនាង កាលពីរសៀល​ថ្ងៃ​ទី​៤ ខែ​មីនាកន្លងទៅនេះ។

Barbie Hsu
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មនុស្ស​ជា​ច្រើន​ បាន​កត់​សម្គាល់​ឃើញ​ថា ​សម្លៀក​បំពាក់​របស់ តារាសម្ដែងស្រី Barbie Hsu មើលទៅដូចជាស្ដើងពេក បញ្ចេញ​ឲ្យឃើញឈុតក្នុង រហូតនៅលើ Weibo មនុស្សជាច្រើនបានលើកឡើងថា ពួកគេមានភាពភ្ញាក់ផ្អើលជាមួយនឹងសម្លៀកបំពាក់ដែលតារាស្រីរូបនេះបានជ្រើសរើស។

រូបភាព Barbie Hsu

យ៉ាងណាមិញ បន្ទាប់ពីមានការលើកឡើងបែបនេះហើយ បច្ចុប្បន្ន តារាស្រីរូបនេះ មិន​ទាន់បានចេញមកបកស្រាយ ចំពោះ​មតិ​រិះគន់ ទៅលើរូប​នាង​ នៅឡើយទេ។ ហើយនេះ​ក៏ជា​លើក​ទី​មួយ​ ​ដែល តារាសម្ដែងស្រី Barbie Hsu បានបង្ហាញ​ខ្លួន ​នៅ​ចំពោះ​មុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ចាប់​តាំង​ពី​ការ​លែងលះ​ជាមួយអតីតស្វាមី និង​រៀបចំការ​រៀបការ​យ៉ាងរហ័ស​ ជាមួយនឹង លោក DJ Koo

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
រូបភាព Barbie Hsu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]