កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ពីតារាចម្រៀង Hwasa ដែលនាងជាសមាជិកម្នាក់ក្នុងក្រុមចម្រៀង MAMAMOO និងមានស្ទាយ៍តុបតែងខ្លួនក៏ដូចជាមុខមាត់ខុសប្លែកពីស្តង់ដារ តារា KPOP ស្រីទូទៅ។

 Hwasa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Hwasa មានសម្រស់ស្រស់ស្អាតបែបហឹរហត និងជានារីដែលមានទំនុកចិត្តខ្លាំងណាស់ រហូតទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រ ថានាងពិតជាមានភាពខុសប្លែកពីអ្នកដទៃ និងហ៊ានធ្វើអីជាខ្លួនឯង។

ថ្មីៗនេះ Hwasa បានចេញមកឲ្យអ្នកគាំទ្រចំហមាត់ បន្ទាប់ពីបង្ហោះរូបភាព នាងស្លៀកតែខោទ្រនាប់និងអាវយឺត គេងនៅលើគ្រែជាមួយសត្វចិញ្ចឹមរបស់នាង នៅលើបណ្ដាញសង្គម Instagram ដោយរូបភាពនេះមានពណ៌សខ្មៅប៉ុណ្ណោះ។

 Hwasa

ភ្លាមៗបន្ទាប់ពីនោះក៏មានមតិជាច្រើនចេញមកវែកញែក ដោយអ្នកខ្លះថានាងមិនសមបង្ហោះរូបភាពបែបនេះទេ ក្នុងនាមជាតារា KPOP ប៉ុន្តែអ្នកខ្លះគិតថាវាជាការរស់នៅ និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង មិនគួរយកមកជជែកវែកញែកទេ ដោយសារនេះមិនមែនជាពេលដែលនាងស្លៀកពាក់ឡើងប្រគុំតន្ត្រីឡើយ៕  

 Hwasa
 Hwasa
 Hwasa
រូបភាព​​ថ្មីរបស់ Hwasa

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]