ថៃ៖ ហ្វេនៗនៅតែមានការចាប់អារម្មណ៍ បន្ទាប់ពី តារាសម្ដែងស្រី Yoghurt Nattasha បានចេញមកបើកបង្ហាញដោយត្រង់ពីទំនាក់ទំនងប្ដីប្រពន្ធ ដែលបានដើរដល់ផ្លូវបញ្ចប់ និងបានលែងលះគ្នាជាផ្លូវការ ដោយបន្សល់ត្រឹមឋានៈជាបងប្អូនល្អនឹងគ្នា។
យ៉ាងណាមិញ ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ ស្រាប់តែបានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់សាជាថ្មី នៅពេលដែលនាង បានសុំបន្តដំណើរការជាមួយនឹងភាពនៅលីវរបស់នាងម្ដងទៀត។ អ្វីដែលសំខាន់នោះ គេសម្គាល់ឃើញថា នាងបានលុបរូបភាពទាំងអស់ជាមួយនឹងអតីតស្វាមី លោក PK នៅលើ Instagram ខណៈសូម្បីតែរូបភាពក្នុងពិធីមង្គលការ ក៏បាត់អស់ដែរ។
ជាមួយគ្នានេះដែរ ទាំងមិត្តភ័ក្តិក្នុងសិល្បៈកម្សាន្ត រួមទាំងអ្នកគាំទ្រ សុទ្ធតែបានចូលមកបញ្ចេញមតិ និងគាំទ្រ ដល់រូបនាង យ៉ាងច្រើន ហើយក៏បានជឿជាក់ថា ក្រោយពីជួបព្យុះភ្លៀង នឹងមេឃនឹងស្រឡះ និងមានភាពភ្លឺស្រស់ថ្លាជានិច្ចសម្រាប់នាង ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]