កូរ៉េខាងត្បូង៖ ថ្មីៗនេះ មានករណីភ្ញាក់ផ្អើល ហួសចិត្តមួយ បានកើតឡើង ដោយយោងតាមប្រភពពីបណ្ដាញសង្គម Twitter បានឲ្យដឹងថា ករណីភេទទី៣ បានបង្កជម្លោះយ៉ាងវឹកវរនៅក្នុងខ្លឹបមួយកន្លែង ដែលបណ្ដាលឲ្យមានកងកម្លាំងប៉ូលីសចុះមកជួយអន្តរាគមន៍។

បើយោងតាមការរាយការណ៍បានឲ្យដឹងថា ដើមហេតុដែលធ្វើឲ្យមានជម្លោះហឹង្សាបែបនេះ គឺដោយសារតែពួកគេបានដណ្ដើមគ្នាច្រៀងបទ Super Lady ត្រង់ឃ្លារបស់ Se-Yeon ហើយក៏កើតចិត្តក្ដៅក្រហាយ ចង់ច្រៀងតែខ្លួនឯង បណ្ដាលឲ្យវាយគ្នាចាប់បោចសក់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 (G)I-DLE's

ដោយយោងតាមវីដេអូបានបង្ហាញអំពីសកម្មភាពវាយគ្នាយ៉ាងសាហាវ មិនដកដៃ បើទោះបីជាមានវត្តមានប៉ូលីសចូលមកចាប់យ៉ាងណាក៏ដោយ។ មិនតែប៉ុណ្ណោះ គេបានឃើញមនុស្សផ្អើលអ៊ូអរមើល​ ហើយក៏មានភេទទី៣ម្នាក់បានឡើងលើបង្គោលមួយតោងទម្លាក់ខ្លួនចូលក្នុងហេតុការណ៍នោះផងដែរ។

រូបភាព

ជាមួយគ្នានេះដែរ មានមនុស្សជាច្រើននាក់ដែលពាក់ព័ន្ធហេតុការណ៍ហឹស្សាមួយនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការប៉ូលីស ហើយករណីនេះ បានបង្កឲ្យមនុស្សជាច្រើននាក់មានស្នាមរបួសផងដែរ តួយ៉ាងយើងមិនទាន់ដឹងច្បាស់ថាមូលហេតុអ្វីឲ្យពិតប្រាកដនោះឡើយ៕

រូបភាព
រូបភាព

ប្រភព៖ Twitter

វីដេអូ
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]