កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកដែលមានអ្នកទស្សនារាប់លាននាក់ BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស បានចាក់ផ្សាយរដូវកាលទី២ជាផ្លូវការហើយកាលពីរាត្រីថ្ងៃសៅរ៍នេះ។

គណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប បានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជនដែលសុទ្ធតែល្អ សំឡេងពីរោះប្លែកៗជាច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវគ្គ BEAT THE JUDGE សប្តាហ៍ដំបូងនេះ មានបេក្ខនារីដ៏លេចធ្លោម្នាក់មកពីខេត្តត្បូងឃ្មុំ បានមកអង្រួនចិត្តគណៈកម្មការទាំង4ឲ្យសរសើរមិនដាច់ពីមាត់។ ក្នុងអាយុ26ឆ្នាំ បេក្ខនារី ចិន ស្រីនាង បានបង្ហើរសំឡេងច្រៀងបទបែបមនោសញ្ចេតនាយ៉ាងលន្លង់លន្លោច ស្រោចចិត្តគណៈកម្មការឲ្យញញឹមបិទមាត់មិនជិត ស្ញើចសរសើរពីភាពច្បាស់លាស់លើបទចម្រៀងនិងសមត្ថភាពដូចតារាចម្រៀងអាជីបមករាប់ឆ្នាំ។

មិនត្រឹមប៉ុណ្ណោះទេ បេក្ខនារី ចិនស្រីនាង ក៏បានថែមបញ្ចេញសំនៀងច្រៀងជាសំឡេងបែបរដឺនតាមសំណូមពរពីគណៈកម្មការថែមទៀតផង ដែលរឹតតែធ្វើឲ្យសំឡេងទះដៃនិងការសរសើរចំពោះបេក្ខនារីម្នាក់នេះកាន់តែខ្លាំង។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី2 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]