កូរ៉េខាងត្បូង៖ អ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបានវែកញែកពេញអ៊ីនធើណេត បន្ទាប់ពីបានឃើញរូបភាពថ្មីរបស់តារាស្រី Joy ជាសមាជិកក្រុម Red Velvet ។

Joy 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Joy បានបង្ហាញពីរូបភាពនាងថតដោយខ្លួនឯងមួយប៉ុស្តិ៍ ដែលមើលទៅពិតជាខុសប្លែកពីរូបភាពកាលពីមុនរបស់នាង ដោយមើលទៅឃើញថាត្របកភ្នែកនាងមានសភាពពីរជាន់ច្បាស់ជាងមុន ដែលគេសង្ស័យមួយរយៈមកហើយថានាងអាចមានការវះកាត់ដាក់ត្របកភ្នែកពីរជាន់។

Joy 

តាមរយៈរូបភាពនេះដែរ អ្នកគាំទ្របានបញ្ចេញមតិវែកញែកជាច្រើនថាប្រហែលជាទៅកែសម្ផស្សថែមទៀតដើម្បីឲ្យកាន់តែស្អាត ខណៈដែលអ្នកគាំទ្រមួយចំនួនទៀតគិតថា នាងគ្រាន់តែផ្លាស់ប្ដូរស្ទាយ៍នៃការផាត់មុខប៉ុណ្ណោះ ធ្វើឲ្យមើលទៅខុសប្លែកពីមុន៕  

Joy 
Joy 
រូបភាព​​​ថ្មី​​​របស់ Joy 
រូបភាព​​​ថ្មី​​​របស់ Joy 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]