កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រុសដ៏ល្បីល្បាញនៃ Kpop ជំនាន់ទី២ Taemin ដែលជាសមាជិកក្រុម Shinee បានសម្រេចថា ខ្លួនមិនបន្ដកុងត្រាជាមួយផលិតកម្ម SM Entertainment ទៀតនោះទេ បន្ទាប់លោកជ្រកកោណក្រុមហ៊៊ុនមួយនេះ អស់រយៈពេល១៦ឆ្នាំមក។

 Taemin 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ចំពោះសកម្មភាពក្រុម Shinee នៅតែបន្ដដ៏ដែល ដោយ Taemin ឈប់បន្ដកុងត្រាក្នុងនាមជាតារាទោលនៅក្នុងផលិតកម្មតទៅទៀត។ យោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងដែរថា តារាប្រុសរូបនេះ បានបន្ដកុងត្រាជាតារាទោលនៅក្នុងផលិតកម្ម Big Planet Made Entertainment វិញ។

Shinee

គួរបញ្ជាក់ផងដែរថា Taemin បានបង្ហាញខ្លួនក្នុងក្រុម Shinee តាំងពីឆ្នាំ២០០៨មកម្ល៉េះ ហើយបើគិតមកដល់ឆ្នាំ២០២៤នេះ គឺមានរយៈពេល១៦ឆ្នាំមកហើយ។ ក្រោយពីលេចឮដំណឹងនេះហើយ អ្នកគាំទ្រនៅតែបន្ដគាំទ្រចំពោះ Taemin ក៏ដូចជាក្រុម Shinee ដ៏ដែលបើទោះបីជាលោកលែងនៅផលិតកម្ម​ SM ក៏ដោយចុះ៕

ប្រភព៖​ Spotv News

 Taemin 
 Taemin 
 Taemin 
 Taemin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]