បារាំង៖ កាលពីថ្ងៃទី៥ខែមីនា កន្លងទីនេះ Lisa ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK បានក្លាយជាប្រធានបទនៃការពិភាក្សាគ្នារបស់អ្នកគាំទ្រ បន្ទាប់ពីនាងបានបង្ហាញខ្លួននៅកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Louis Vuitton ឈ្មោះថា "Louis Vuitton FW 24" នៅឯ Paris Fashion Week ។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះនាងនៅតែបានបង្ហាញស្នាមញញិម ក៏ដូចជាអត្តចរិតរួសរាយរាក់ទាក់ ដោយនាងបានពាក់អាវពណ៌ប្រាក់ មានចាក់រូបផ្កាយ៉ាងស្រស់ស្អាត ជាប្រភេទអាវដៃវែង ថ្នេរឆែកចេញពីគ្នាបង្ហាញក្បាលពោះដ៏រាបស្មើ ពាក់ពីក្នុងដោយអាវរឹបតូចមួយទៀត និងខោស្បែកកប់គ្រលៀន ព្រមជាមួយនឹងស្រោមជើងស្ដើងពណ៌ខ្មៅ មើលទៅពិតជាស្រស់ស្អាតនិងទាន់សម័យ។

ក្នុងនោះសក់របស់នាងក៏លេងស្ទាយ៍ ចងកន្ទុយសេះទៅក្រោមធម្មតា និងទម្លាក់សក់ខាងមុខមកអមផ្ទៃមុខ ដោយមានសក់សេះបាំង ដែលធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាថា មិនថាទៅដល់ទីណាទេ កាំមេរ៉ាតែងតែចាប់ប្លង់ថតរូបនាងជានិច្ច៕  

Lisa 
Lisa 
Lisa 
Lisa  នៅកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Louis Vuitton
Lisa នៅកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Louis Vuitton
Lisa នៅកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Louis Vuitton
Lisa នៅកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Louis Vuitton
Lisa នៅកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Louis Vuitton

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]