បារាំង៖ នរណាៗក៏ស្គាល់ Jennie ដែរព្រោះនាងមិនត្រឹមតែជាតារាចម្រៀងដ៏លេចធ្លោក្នុងក្រុមចម្រៀងនារី BLACKPINK នោះទេ តែនាងក៏ជាអ្នកនាំស្លៀកពាក់ម៉ូតថ្មីៗជាច្រើនផងដែរ ហើយមិនថានាងទៅណាមកណា គឺតែងតែក្លាយជាចំណុចចាប់អារម្មណ៍។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលពីថ្ងៃទី៥ខែមីនាកន្លងទៅនេះ Jennie បានចេញមកបង្អួតរាងនៅ Paris Fashion Week ក្នុងកម្មវិធីដើរម៉ូតរបស់ Chanel ដែលនាងជាអ្នកតំណាងសាកល ឈ្មោះថា "Chanel's FW 24"។

ក្នុងនោះនាងបានស្លៀករ៉ូបខ្លីពណ៌ខ្មៅ ដៃតូច ដែលផ្នែកខាងលើរាងរឹប តែខាងក្រោមបែបប៉ោងៗ មើលទៅទាន់សម័យផងនិងគួរឲ្យស្រលាញ់ផង រួមជាមួយនឹងស្បែកជើងប៊ូតកវែង ដោយក្នុងនោះនាងបានពាក់ខ្សែកលេងម៉ូតជាច្រើននិងក្រវិលវែង បន្ថែមជាមួយនឹងស្រោមដៃវែង​​​មួយ​​​ចំហៀង។

ចំណែកការតុបតែងមុខវិញគឺ Jennie គូសភ្នែកបែប Smoky Eyes មើលទៅកាច តែផាត់ថ្ពាល់ពណ៌ផ្កាឈូកស្រាល និងក្រែមពណ៌ផ្កាឈូក ឯសក់ក៏លើកបួងជាកញ្ចុំដាក់បូពណ៌ខ្មៅ ហើយក្រងសក់ខាងមុខជាសរសៃតូចៗទម្លាក់មក គឺពិតជាប្លែកភ្នែក និងស្រស់ស្អាតខ្លាំង៕  

Jennie 
Jennie 
Jennie 
Jennie  ក្នុងកម្មវិធីដើរម៉ូតរបស់ Chanel  "Chanel's FW 24"

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]