អាមេរិក៖ កាលពីយប់ថ្ងៃទី៥ខែមីនាកន្លងទៅនេះ មហាសេដ្ឋី Elon Musk បានចេញមុខបង្ហោះសារឌឺដងទៅស្ថាបនិករបស់ក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg បន្ទាប់ពីកម្មវិធីចំណុះក្រុមហ៊ុន Meta ដូចជា Facebook ,Messenger និង Instagram ជាដើមមានការគាំងមិនដំណើរការ រយៈពេលជាងមួយម៉ោង។

Elon Musk
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mark Zuckerberg 

ហេតុការណ៍នេះបានបង្កក្ដីជ្រួលច្របល់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក បន្ទាប់ពីពួកគេពុំអាចបើកចូលគណនីរបស់ខ្លួនបាន ដោយក្រុមហ៊ុន Meta បានចេញមុខមកស្រាយបំភ្លឺថា វាពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស។

រូបភាព

ភ្លាមៗបន្ទាប់ពី Facebook បានគាំងលែងដំណើរការ Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X (កាលពីមុនហៅថា Twitter) បានបង្ហោះសារឌឺដង Mark ថា៖

Elon Musk 
រូបភាព

ក្នុងនោះគណនី X ផ្លូវការបានបង្ហោះសារថា៖

គណនី X ផ្លូវការ
រូបភាព

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Elon Musk បានបង្ហោះសារឌឺដង Mark ព្រោះកន្លងមកមហាសេដ្ឋីទាំងពីរក៏ធ្លាប់បានបបួលគ្នាឡើងសង្វៀនផងដែរ៕  

រូបភាព
លោក Mark Zuckerberg និង  Elon Musk
លោក Mark Zuckerberg និង Elon Musk
លោក Mark Zuckerberg និង Elon Musk

ប្រភព៖: unilad

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]