បរទេស៖ ថ្មីៗនេះ កូនស្រីរបស់ តារាសម្ដែង លោក Tom Cruise ដែលត្រូវបានគេស្គាល់ឈ្មោះថា Suri Cruise ត្រូវបានគេឃើញបង្ហាញខ្លួន ដើរតែម្នាក់ឯងនៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទកន្លងទៅនេះ។
តាមរយៈរូបភាពដែលបានបង្ហាញឡើង Suri ត្រូវបានគេថតរូប ពេលនាងសម្លឹងមើលទូរស័ព្ទរបស់ខ្លួន ខណៈដែលបានបង្ហាញស្នាមញញឹមស្រទន់ និងសម្រស់ដ៏ស្រស់ស្អាតផូរផង់ ពេលដើរលេងដោយមានទំនុកចិត្ត។
មិនត្រឹមតែប៉ុណ្ណោះ Suri ក៏បានបង្ហាញនូវស្ទាយ៍តុបតែងខ្លួនរបស់នាងក្នុងរ៉ូបពណ៌សក្រឡឋាអុចផ្កា ជាមួយផ្កាពណ៌ផ្កាឈូកពេញលើរ៉ូប និងអាវពាក់ក្រៅវែងដែលមានកអាវពណ៌ស ដែលកាន់តែមើលទៅមានភាពទាក់ទាញ ផងដែរ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]