កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាប្រុសរូបសង្ហារមុខមានមន្ដស្នេហ៍ Cha Eunwoo បានធ្វើឲ្យអ្នកគាំទ្រញ័របេះដូងជាមួយនឹងរូបរាងថ្មីរបស់លោក។ ជាមួយគ្នានេះ លោកបានសម្ដែងជាតួឯកប្រុស នៅក្នុងរឿងភាគកូរ៉េថ្មីដែលមានចំណងជើងថា​ Wonderful World។

 Cha Eunwoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យទស្សនិកជនទ្រាំមិនចំហមាត់មិនបាននោះគឺ Eunwoo បានបង្ហាញរូបរាងឡើងសាច់ដុំកង់ៗ ខុសពីមុន ដែលលើកនេះ គេឃើញថា ក្រោយមានការរិះគន់លើការសម្ដែង មក រូបលោក បានកែប្រែខ្លួនពីកម្លោះសង្ហារតែមុខមាត់ទៅជាកម្លោះសង្ហារសាច់ដុំវិញម្ដង ដើម្បីសម្ដែងក្នុងរឿងថ្មីសាច់រឿងសាហាវជាងមុន។

 Cha Eunwoo 

មិនតែប៉ុណ្ណោះ ចំពោះខ្សែភាពយន្ដមួយនេះរបស់ Eunwoo ជាចំណីអារម្មណ៍ថ្មី ដល់អ្នកគាំទ្រ ដែលមិនមែនជារឿងបែបស្នេហារ៉ូមែនទិច តួអង្គមុខស្រស់នោះទេ ប៉ុន្ដែលោកសម្ដែងជាតួអង្គកម្មករ អ្នកវាយបុក និង​មានសាច់រឿងបែបងងឹតដែលតម្រូវឲ្យដោះស្រាយ ដូចនេះ ហ្វេនកំពុងតែទន្ទឹមរងចាំរឿងថ្មីនេះជាខ្លាំង៕

 Cha Eunwoo 
 Cha Eunwoo 
 Cha Eunwoo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]