បរទេស៖ តារាចម្រៀងស្រី Jennifer Lopez និងស្វាមី លោក Ben Affleck បានទាក់ទាញចំណាប់អារម្មណ៍ ពេលបានបង្ហាញសកម្មភាព សម្អាត​វត្ថុ​សេសសល់​ជាមួយ​គ្នា ​បន្ទាប់​ពី​មើល​រឿង «Dune 2» នៅ​រោង​ភាពយន្ត​ក្នុង​ទីក្រុង Los Angeles។

Jennifer Lopez និង ស្វាមី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈទស្សនិកជន​ម្នាក់ ​បាន​ចែករំលែក​វីដេអូ​របស់ Jennifer និងស្វាមី ​ដែលកំពុង​ប្រមូល របស់ដែល​នៅ​សេសសល់ ដូចជារបស់ញ៉ាំ និងទឹក ​ក្រោយ​ការ​បញ្ចាំង​ភាពយន្ត​បានបញ្ចប់ ខណៈដែលទស្សនិកជនម្នាក់នេះ ក៏មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ ព្រោះចៃដន្យបានអង្គុយក្នុងរោងកុន ជាមួយតារាហូលីវូដមួយគូនេះ។

Jennifer Lopez និង ស្វាមី 

មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពរបស់ តារាចម្រៀងស្រីរូបនេះ និងស្វាមី ក្នុងការសម្អាតរបស់ដែលនៅសេសសល់មុនពេលចាកចេញពីរោងកុន បានទទួលការសរសើរជាច្រើន រហូតមានអ្នក​គាំទ្រ​ម្នាក់​​បាន​បញ្ចេញ​មតិ​ថា ពិតជាគួរឲ្យគោរព​ជា​ខ្លាំង​ចំពោះទង្វើរបស់ Jennifer និង Ben ខណៈមានមនុស្ស​ជា​ច្រើន​ទៀត បានភ្លេច​អាហារ​និង​ភេសជ្ជៈ​នៅ​ទី​សាធារណៈ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez 
Jennifer Lopez 
Jennifer Lopez និង ស្វាមី 
Jennifer Lopez និង ស្វាមី 
Jennifer Lopez និង ស្វាមី 
Jennifer Lopez និង ស្វាមី 
Jennifer Lopez និង ស្វាមី 
Jennifer Lopez និង ស្វាមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]