ប៉ារីស៖ កាលពីថ្ងៃទី៥ខែមីនាកន្លងទៅនេះ Lisa ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK បានចូលរួមកម្មវិធីដើរម៉ូតរបស់ Louis Vuitton នៅឯ Paris Fashion Week។
ក្នុងនោះ ការបង្ហាញវត្តមានរបស់នាងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះតែសម្រស់ដ៏ស្រស់ស្អាត និងស្នាមញញិមរបស់នាង។ ដោយឡែក នាពេលថ្មីៗនេះ Lisa ក៏បានបង្ហោះរូបភាពថែមពីលើនោះឲ្យអ្នកគាំទ្របានឃើញផងដែរ។
ក្នុងរូបភាពដែលថតក្នុងបន្ទប់សណ្ឋាគារនាទីក្រុងប៉ារីសនេះ Lisa បានឈរកាច់រាងយ៉ាងទាក់ទាញ ជាមួយនឹងកាបូប Louis Vuitton ជាមួយនឹងសម្លៀកបំពាក់នាងបានស្លៀកនៅកម្មវិធីដើរម៉ូត Louis Vuitton តែដោះអាវក្រៅចេញ ដោយស្លៀកតែអាវពណ៌សរឹបខ្លី វាលស្មៅ បញ្ចេញក្បាលពោះគូជាមួយនឹងខោស្បែកពណ៌ខ្មៅខ្លីកប់គ្រលៀន គូជាមួយនឹងស្រោមជើងពណ៌ខ្មៅវែងដល់ពាក់កណ្ដាលភ្លៅ។
រូបភាពទាំងនេះបានធ្វើឲ្យអ្នកគាំទ្រលើកមកជជែកវែកញែកថា Lisa នៅតែស្រស់ស្អាតខ្លាំង មិនថា នាងលេងស្ទាយ៍បែបណាក៏ដោយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]