កូរ៉េខាងត្បូង៖ ពិតណាស់ នរណាៗក៏ស្គាល់ Jisoo ដែរថានាងជាតារាចម្រៀងម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK ហើយក៏ជាតារាសម្ដែងដ៏មានទេពកោសល្យមួយរូបផងដែរ ហើយជារឿយៗ នាងតែងតែត្រូវគេចាប់អារម្មណ៍ រាល់ពេលបញ្ចេញសកម្មភាព មិនថាលើឆាកតន្ត្រីឬក្រោយឆាកតន្ត្រីនោះទេ។
ឥឡូវនេះ Jisoo បានប្រកាសថានាងបានក្លាយជាអ្នកតំណាងឲ្យក្រុមហ៊ុនច្នៃម៉ូត Self-Portrait ដែលជាក្រុមហ៊ុនមកពីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយបានបញ្ចេញរូបភាពថ្មីចំនួនពីរសន្លឹករបស់នាងផងដែរ។
ក្នុងរូបភាពទាំងពីរនោះ Jisoo បានតុបតែងមុខស្រាលៗដោយផាត់ភ្នែកពណ៌ផ្កាឈូក និងគាបសក់ត្រង់របស់នាងទម្លាក់មកយ៉ាងស្រស់ស្អាត ជាមួយនឹងឈុតថ្មី គឺឈុតដំបូងគឺឈុតពណ៌ផ្កាឈូកភ្លឺផ្លេក សម្រុងខ្លីពាក់កណ្ដាលភ្លៅ មានបូរូបផ្កាពណ៌ខ្មៅនៅត្រង់ក ហើយរូបមួយទៀតគឺនាងបានស្លៀករ៉ូបពណ៌ទឹកក្រូចនិងផ្កាឈូក ប្រដេញពេញ ជារ៉ូបរឹបរាង យ៉ាងស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ថាសម្រស់របស់នាងមើលទៅបែបជាអ្នកនាងក្នុងត្រកូលអភិជន ព្រោះមិនថាមើលត្រង់ណាក៏ស៊ីវិល័យស្អាតឥតទាស់៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]