បារាំង៖ Nayeon ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី TWICE បានចួបនឹងហេតុការណ៍មួយគួរឲ្យតក់ស្លុត អំឡុងពេលចូលរួមកម្មវិធីដើរម៉ូត Louis Vuitton FW 2024 ដែលរៀបចំឡើងដោយម៉ាក Louis Vuitton ផ្ទាល់ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង (Paris Fashion Week)។

ការបង្ហាញវត្តមានរបស់ Nayeon ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនិងប្រជ្រៀតគ្នាដើម្បីបានចួបនាង ដោយក្នុងនោះ នាងក៏បានចំណាយពេលចុះហត្ថលេខាឲ្យអ្នកគាំទ្រក៏ដូចជាថតរូបផងដែរ ដោយមានអង្គរក្សនៅចាំតាមការពារ។

យ៉ាងណាមិញ ហេតុការណ៍គួរឲ្យតក់ស្លុតមួយបានកើតឡើងគឺ មានអ្នកគាំទ្រម្នាក់បានគប់អាល់ប៊ុមរបស់នាងវិះនឹងត្រូវមុខ ដែលធ្វើឲ្យនាងតក់ស្លុតហើយរហ័សទម្លាក់ទឹកមុខយ៉ាងលឿន ហើយអង្គរក្សក៏បានព្យាយាមយកអាល់ប៊ុមនោះចេញតែ Nayeon នៅតែបើកដើម្បីចុះហត្ថលេខា។
វីដេអូដែលត្រូវបានចែកចាយពេញសង្គមអ៊ីនធើណេតនោះ ធ្វើឲ្យអ្នកគាំទ្រមានការអាណិត Nayeon ជាខ្លាំងនិងគិតថា នាងមិនគួរចុះហត្ថលេខាលើអាល់ប៊ុមនោះនោះឡើយ៕



Na bc wtf, have some human decency, Nayeon should have thrown that right back and hit you in the back of the head pic.twitter.com/OQLUThEDNm
— Paige (@TOZAKISAANA) March 6, 2024
ប្រភព៖: sportskeeda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]