ថៃ៖ បន្ទាប់ពីបានបើកបង្ហាញពីទំនាក់ទំនងស្នេហាថ្មីមក ក្រឡេកឃើញថា តារាសម្ដែងស្រី Vill Wannarot និងគូស្នេហ៍ លោក Mac Weerakaniz បានបញ្ចេញភាពផ្អែមល្ហែមជាច្រើន នៅលើបណ្ដាញសង្គម ទៅកាន់អ្នកគាំទ្របានទស្សនាកម្សាន្ត ផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ ភាពល្អូកល្អឺនរបស់គូស្នេហ៍មួយគូនេះ គឺមិនបានថមថយនោះទេ ជាពិសេស ជាមួយនឹងពេលវេលាថ្មីចុងក្រោយបំផុតរបស់អ្នកទាំងពីរ ដែលត្រូវបានចែករំលែកតាមរយៈ Instagram Story របស់លោកMac ដែលជាវីដេអូឃ្លីបរបស់អ្នកទាំងពីរ បាននាំគ្នាទៅធ្វើលំហាត់ប្រាណតាំងពីព្រឹកព្រលឹម ពោរពេញដោយភាពស្រស់ស្រាយ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈឃ្លីបវីដេអូមួយនេះ បានបង្ហាញឲ្យឃើញពីពេលវេលាដ៏មានក្ដីសុខ និងរបៀបរស់នៅរបស់គូស្នេហ៍អ្នកទាំងពីរ ដែលតែងតែចូលចិត្តថែរក្សាសុខភាព និងរក្សារូបរាងឲ្យបានស្អាតដូចគ្នា ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]