កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Liu Yifei បានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ាកយីហោដ៏ល្បីល្បាញ Louis Vuitton ក្នុងកម្មវិធី Paris Fashion Week នៅប្រទេសបារាំង និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្រស់ស្រស់ស្អាតរបស់នាង។
ក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ បានតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់រ៉ូបពណ៌ខ្មៅ ស្បែកជើងកែងពណ៌ខ្មៅ រួមជាមួយស្រោមជើងពណ៌ស ព្រមទាំងពាក់មួកឆ្នូតសខ្មៅ ដែលមើលទៅមានភាពទាន់សម័យយ៉ាងខ្លាំង។
ជាមួយនឹងការចូលរួមកម្មវិធីបង្ហាញម៉ូដលើកនេះ តារាសម្ដែងស្រី Liu Yifei បានទទួលការចាប់អារម្មណ៍ និងការសរសើរជាច្រើន ក្រោយពីបង្ហាញសម្រស់ដ៏ល្អឥតខ្ចោះរបស់ខ្លួន តាមរយៈរូបថត ដោយមិនចាំបាច់មានការកែសម្រួលល្អិតល្អន់ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]