កូរ៉េខាងត្បូង៖ តារាចម្រៀងប្រុសលោក Kim Sungjoo ដែលសមាជិកម្នាក់ក្នុងក្រុមចម្រៀង UNIQ បានប្រកាសប្រាប់អ្នកគាំទ្រថា រូបគេមានកូនម្នាក់រួចមកហើយ និងមានគម្រោងរៀបអាពាហ៍ពិពាហ៍នាពេល​​ខាងមុខ។

Kim Sungjoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមសង្ស័យថា តារាប្រុសកូរ៉េរូបនេះពិតជាបានរៀបការនិងមានកូន តាមរយៈការ Live ផ្ទាល់ថ្ងៃខួបកំណើតរបស់គេ ដោយបាននិយាយជាមួយនឹងសមាជិក UNIQ ម្នាក់ទៀតគឺ Wenhan ដែលកាលណោះ Wenhan បានសួរទៅកាន់ Sungjoo ថា៖ " កូនប្រុសរបស់អ្នកគេងហើយឬ? ប្រាប់គេឲ្យមកឱបពូរបស់គេបន្តិចមក។"

Kim Sungjoo

បន្ទាប់ពីនោះមក គេក៏បានបិទការផ្សាយផ្ទាល់នោះតែម្ដង ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យខ្លាំង ហើយឥឡូវនេះ Sungjoo ក៏បានចេញមុខមកបកស្រាយថា រូបគេគ្រោងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍នាពេលខាងមុខ និងសន្យាថានឹងធ្វើជា ឪពុកនិងស្វាមីដ៏ល្អ៕  

Kim Sungjoo
Kim Sungjoo
Kim Sungjoo

ប្រភព៖: soompi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]